​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ករណី​ជួញដូរ​គ្រឿងញៀន​

97
ចែករម្លែក

ដោយ​បាយ័ន​+​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត​សហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​រវៀង​ខេត្តព្រះវិហារ​បាន​ចុះបង្ក្រាប​ករណី​រក្សាទុក​នូវ​សារធាតុ​ញៀន​ដោយ​ឃាត់​ខ្លូន​ជនសង្ស័យ​២​នាក់​រួម​និង​វត្ថុតាង​មួយចំនួនធំ​។​នៅ​ភូមិ​អូរ​ពោធិ៍​ឃុំរ​ម្មណី​យ៍​ស្រុករ​វៀង​ការចុះ​ឃាត់ខ្លួន​បានធ្វើ​ឡើង​នៅផ្ទះ​ជនសង្ស័យ​ក្នុងភូមិ​អូរ​ពោធិ៍​ឃុំរ​ម្មណី​យ៍​ស្រុក​រវៀង​កាលពី​ព្រឹក​ថ្ងៃទី​១១​ខែឧសភា​ឆ្នាំ​២០២០​។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា​ជនសង្ស័យ​ឈ្មោះ​អឹម​យ៉ែ​ន​នៅ​ភូមិ​អូរ​ពោធិ៍​ឃុំរ​ម្មណី​យ៍​ស្រុក​រវៀង​ខេត្តព្រះវិហារ​រួម​នឹង​ដកហូត​វត្ថុតាង​មួយចំនួនធំ​។​សមត្ថកិច្ច​បាន​បន្តថា​ជនសង្ស័យ​ដែល​ត្រូវបាន​ឃាត់ខ្លួន​គឺ​ឈ្មោះ​អឹម​យ៉ែ​ន​ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ​មុខរបរ​ជាង​សិប្បកម្ម​និង​ម្នាក់ទៀត​ឈ្មោះ​ងឹ​ម​សុខ​ងិន​ភេទ​ស្រី​អាយុ​៣៥​ឆ្នាំ​។​

​អ្នក​ទាំងពី​រស់នៅ​ភូមិ​អូរ​ពោធិ៍​ឃុំរ​ម្មណី​យ៍​ស្រុករ​វៀង​ខេត្តព្រះវិហារ​។​ចំណែក​វត្ថុតាង​ដកហូត​បានរួម​មាន​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​១៣​កញ្ចប់​(​តូច​ចំនួន​៦​កញ្ចប់​ធំ​ចំនួន​៧​កញ្ចប់​)​ទូរស័ព្ទ​ចំនួន​២​គ្រឿង​,​និង​ប្រាក់​ខ្មែរ​ចំនួន​១.១០០.០០០​រៀល​។​ជនសង្ស័យ​ទាំង​២​នាក់​រួម​នឹង​វត្ថុតាង​ត្រូវបាន​សមត្ថកិច្ច​កសាង​សុំ​ណុំ​រឿង​បញ្ជូនទៅ​តុលាការខេត្ត​ព្រះវិហារ​ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​៕S/

​រូបភាព​:​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់​ករណី​ជួញ​គ្រឿងញៀន​បញ្ជូនទៅ​តុលាការខេត្ត​ព្រះវិហារ​៕​បាយ័ន​