​ឃាត់ខ្លួន​៣​នាក់​ពាក់ព័ន្ធ​ករណី​រក្សាទុក​និង​ប្រើប្រាស់​គ្រឿងញៀន​នៅ​ក្រុង​បាវិត​

98
ចែករម្លែក

វ៉ៃ​កូ​/​ខេត្តស្វាយរៀងៈ​មនុស្ស​ប្រុស​ស្រី​៣​នាក់​ត្រូវបាន​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស​ង្កា​ត់​ច្រកម្ទេស បាន​សហការ​ជាមួយ​កម្លាំង​ជំនាញ​ប្រឆាំង​គ្រឿងញៀន​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​បាវិត​បានធ្វើការ​ឃាត់ខ្លួន​មុខសញ្ញា​រក្សាទុក​និង​ប្រើប្រាស់​គ្រឿងញៀន​។​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ល្ងាច​ថ្ងៃទី ៣​ខែឧសភា​ឆ្នាំ​២០២០​។​នៅក្នុង​ទីតាំង វត្ត​សុ​វណ្ណា​រាម ស្ថិតក្នុង​ភូមិ​ទួល​អំពិល សង្កាត់​ច្រកម្ទេស ក្រុង​បាវិត ខេត្តស្វាយរៀង ។​

​សមត្ថកិច្ច​បានឱ្យដឹង​ថាៈ​ជនសង្ស័យ​ប្រុស​ស្រី​ទាំង​៣​នាក់​នោះ​មានៈ​១/​ឈ្មោះ ទេព វ៉ា​ន្នី ភេទ​ប្រុស អាយុ ២២​ឆ្នាំ​មុខរបរ​កសិករ​។​២/​ឈ្មោះ​ហេង​តែម​ភេទ​ប្រុស​អាយុ​១៩​ឆ្នាំ​។​៣/​ឈ្មោះ​សូ​វ៉ាន់​ថាវ​ភេទ​ស្រី​អាយុ​៣៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​កំ​ពោត​ប្រស់ សង្កាត់​ច្រកម្ទេស ក្រុង​បាវិត ខេត្តស្វាយរៀង ។​

ប្រភព​ដដែល​បាន​បន្តថាៈ​វត្ថុតាង​ដកហូត​បានរួម​មាន​ម្ស៉ៅ​ក្រាម​ពណ៌ ស​ថ្លា សង្ស័យ​ថ្នាំញៀន ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ចំនួន​០១​កញ្ចប់​(​តូច​)​ម៉ូតូ​ម៉ា​ករី​ប៊ែ​ល​០១​គ្រឿង​ទូរស័ព្ទដៃ​ម៉ាក​អិន​ចុច​ពឹ​ល​១​គ្រឿង​។​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៣​នាក់​ត្រូវបាន​សមត្ថកិច្ច​យើង​ឃាត់ខ្លួន​ជា​បណ្តោះអាសន្ន​នៅ​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ច្រកម្ទេស ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​ការិយាល័យ​ជំនាញ​ខេត្ត ចាត់ការ​បន្ត​៕S/​