​ឃាត់​ជនជាតិ​នេ​ហ្សេ​រី​យ៉ា​ម្នាក់​ករណី​វៃ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​និង​យកលុយ​ជាង​៣​ពាន់​ដុល្លារ​

109
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញ​៖​ជនជាតិ​នេ​ហ្សេ​រី​យ៉ា​ម្នាក់​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ខណ្ឌដង្កោ​ឃាត់ខ្លួន​យកទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ដើម្បី​ធ្វើការ​សួរនាំ កាលពី​វេលា​ម៉ោង​១១​នឹង​៤០ នាទី ព្រឹក​ថ្ងៃទី ២៨​ខែមេសា​ឆ្នាំ​២០២០​នៅ​ចំណុច​ផ្ទះ​លេខ​៤៧​ផ្លូវ​6A​ក្នុង​បូរី​ពិភពថ្មី​ចំការ​ដូង​សង្កាត់​ដង្កោ​ខណ្ឌដង្កោ ។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា​មូល​ហេតុដែល​ឈានដល់​ការឃាត់ខ្លួន​បុរស​ជនជាតិ​នេ​ហ្សេ​រី​យ៉ា​ម្នាក់នេះ​គឺ​យោងទៅតាម​ពាក្យបណ្តឹង​របស់​ស្ត្រី​ខ្មែរ​ពោះធំ​ម្នាក់​នឹង​ប្ដី​ជនជាតិ​នេ​ហ្សេ​រី​យ៉ា​ដោយ​ចោទ​បុរស​នេះ​ថា​បាន​វៃ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​ខ្លួន​។​ថែមទាំង​វៃ​នឹង​យក​កាំបិត​ចាក់​មកលើ​ពួកគេ​ទាំង​២​នាក់​បណ្តាលឱ្យ​រងរបួស​រួច​បាន​យកលុយ​ចំនួន​៣.៥០០​ដុល្លារ​រត់គេច​បាត់​កាលពី​វេលា​ម៉ោង​២៣​នឹង​៣០​នាទី​យប់​ថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២០ ។​


​សមត្ថកិច្ច​បន្តថា​ក្រោយ​ទទួល​ពាក្យបណ្តឹង​សមត្ថកិច្ច​សុំ​គោលការណ៍​ពី​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ចុះទៅ​ឡោមព័ទ្ធ​ផ្ទះមួយ​ខ្នង​ក្នុង​បូរី​ពិភពថ្មី​ចម្ការ​ដូង​និង​បាន​ឃាត់ខ្លួន​ជន​រូបនេះ នៅ​ព្រឹក​ថ្ងៃទី​២៨ ឆ្នាំ​២០២០ ។​
​បច្ចុប្បន្ន​ជនសង្ស័យ​រូបនោះ​ត្រូវបាន​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​ខណ្ឌដង្កោ​ដើម្បី​សាកសួរ​កសាង​រឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់ ៕S/​