​ឃាត់​ជន​ម្នាក់​ពាក់ព័ន្ធ​និង​ករណី​ហិង្សា​ដោយ​ចេតនា​

711
ចែករម្លែក

​ដោយ​បាយ័ន​/​សៀមរាប​: កាលពី​ថ្ងៃទី​២៥​ខែវិច្ឆិកា​ឆ្នាំ​២០១៨ នៅ​ចំណុច ភូមិ​តា​គង់ សង្កាត់ សំបួរ ក្រុង​/​ខេត្តសៀមរាប មាន​ករណី​ហិង្សា​មាន​ស្ថាន​ទម្ងន់ទោស​(​វាយ​និង​ចបជីក​) ។​បង្កឡើង​ដោយ​ជនសង្ស័យ​ម្នាក់ ភេទ​ប្រុស បានធ្វើ​សកម្ម ភាព​វាយ​ទៅលើ​ជនរងគ្រោះ​ឈ្មោះ​ល​-​ណ​-​រ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់នៅ​ក្បែរ​គ្នា ចំក្បាល បណ្តាលឱ្យ​រងរបួស​ធ្ងន់ ហើយ​ក្រុមគ្រួសារ​យកទៅ ព្យាបាល នៅ​រាជធានី​ភ្នំពេញ មក​ទាល់​ពេលនេះ​មិនទាន់​ដឹងខ្លួន​នោះទេ​។​

​បន្ទាប់ពី​ទទួល​ពាក្យបណ្ដឹង​ពី​សមាជិក​ក្រុមគ្រួសារ​ជនរងគ្រោះ​នៅ​ថ្ងៃទី​២៦​ខែវិច្ឆិកា​ឆ្នាំ​២០១៨​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​ក្រុង​សៀមរាប​ដោយមាន​ការចូល​រួមសហកា​រ​ពី​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​សំបួរ ។​ដោយមាន​ការចង្អុលបង្ហាញ​ពី​លោក​វរសេនីយ៍ឯក​ទេព​ចាន់ណា​អធិការនគរបាល​ក្រុង​សៀមរាប កម្លាំង​បាន​នាំខ្លួន​ជនសង្ស័យ​ម្នាក់​មក​សាកសួរ បំភ្លឺ ។​

​ជនសង្ស័យ ឈ្មោះ ខៀវ វីរៈ​បុត្រ ហៅ​ញ៉ា​ញ់ ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ​កូន រស់នៅ​ភូមិ​តា​គង់ សង្កាត់​សំបួរ ក្រុង​/​ខេត្តសៀមរាប បាន​សារភាពថា​ខ្លួន​ពិតជា​ធ្វើ សកម្មភាព​ប្រើប្រាស់ ចបជីក​វាយ​ចំក្បាល​ជនរងគ្រោះ​ពិតមែន ដោយ ។​មូលហេតុ ឃើញ​ជន រងគ្រោះ​វាយ​ឪពុក​ខ្លួន​ឈ្មោះ​ខៀវ វ៉ាន់​ថុ​ន​និង​បំពង់​ទីប​អី​ណុ​ក​មិនអាច តដៃ​បាន​ទើប ខ្លួន​ចូលទៅ​ជួយ ។​មូលហេតុ ឪពុក​ខ្លួន​និង​ជនរងគ្រោះ​វាយ​ប្រតាយប្រតប់​គ្នា​នេះ គឺ​ដោយសារ សត្វ​ឆ្កែ​ខាំ​គ្នា​ហើយ ម្ចាស់​ឆ្កែ ម្ខាង​ទៀត​ដែលជា​ជនរងគ្រោះ បាន​ស្រែកជេរ​ដៀមដាម ក៏​កើតជា​ទំនាស់ បែបនេះ​កើតឡើង​។​

​តាម​ការបំភ្លឺ​របស់​សាក្សី និង​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ រួមទាំង វត្ថុតាង​ដែល​ដកហូត​បាន បច្ចុប្បន្ន ជនសង្ស័យ​ត្រូវបាន​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប កសាង​សំណុំរឿង​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​និតិ​វិធី​ច្បាប់​៕S/​

​ឃាត់​ជន​ម្នាក់​ពាក់ព័ន្ធ​និង​ករណី​ហិង្សា​ដោយ​ចេតនា​