​ឃាត់​រថយន្ត​១​គ្រឿង​សណ្តោង​ស៊ី​ទែន​ដឹកឈើ​ខុសច្បាប់​អ្នកបើកបរ​រត់គេចខ្លួន​បាត់​

127
ចែករម្លែក

​ដោយ​គូលែន​/​សៀមរាប​: នៅ វេលា ម៉ោង ១៦​និង​៣០​នាទី ថ្ងៃ ទី ២២ ខែឧសភា ឆ្នាំ​២០២០ នេះ​ស្ថិតនៅ​ចំណុច​ច ភូមិ ធ្ល ក​អណ្តូង សង្កាត់ ស្ល ក្រាម ក្រុង សៀមរាប ខេ​ខេត្តសៀមរាប សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្តសៀមរាប ដឹក នាំ ដោយ លោក វរសេនីយ៍ឯក សេង វុទ្ធី មេបញ្ជាការ រង កងរាជអាវុធហត្ថ​ខេត្ត សៀមរាប បាន​ឃាត់​រថយន្ត មួយ គ្រឿង ម៉ាក FUSO សណ្តោង​ស៊ី​តែ​ន ដែល​សង្ស័យ​ដឹកឈើ​ខុសច្បាប់​។​

​លោក វរសេនីយ៍ឯក សេង វុទ្ធី មេបញ្ជាការ រង កងរាជអាវុធហត្ថ​ខេត្ត សៀមរាប បាន​បញ្ជាក់ថា ពេល​ចុះ​ត្រួតពិនិត្យ កម្លាំង​របស់​យើង​បាន​ឃាត់​រថយន្ត​មួយគ្រឿង​ម៉ាក FUSO សណ្តោង ស៊ី​តែ​ន ស្លាក លេខ ភ្នំពេញ ៣C-២៨៥៩ ពណ៌​ស ឆ្នូត ក្រហម ខៀវ ដែល​សង្ស័យ ដឹក ជ​ញ្ជួ​ន ផល អនុផល ព្រៃឈើ គ្មាន លិខិត អនុញ្ញាត បាន​ចេញពី​ខេត្តបន្ទាយមានជ័យ ចូល មក ខេត្ត សៀមរាប ។​

លោក​បាន​បន្តថា​ក្រោយពី​ឃាត់​រថយន្ត​អ្នកបើកបរ​បានគេច​ខ្លួន​បាត់​បន្សល់ទុក​រថយន្ត​ចោល​។​ក្រោយ ពី ធ្វើការ ត្រួត ពិនិត្យ បាន​រកឃើញ ប្រភេទ ឈើ ដុំ​មួយ ចំនួន មិន ទាន់ ដឹង ពី បរិមាណ ។ រថយន្ត និង​ឈើ​ខាងលើ​ត្រូវបាន​ប្រគល់ឱ្យ​រដ្ឋបាល​ព្រៃឈើ​បន្ទាយស្រី​រក្សាទុក​ដើម្បី​ត្រួតពិនិត្យ​វាស់វែង​ជាក់ស្តែង​៕S/


​រូបភាព​:​ឃាត់​រថយន្ត​មួយគ្រឿង​ម៉ាក​FUSO​សណ្តោង​ស៊ី​តែ​ន​សង្ស័យ​ដឹកឈើ​ខុសច្បាប់​អ្នកបើកបរ​រត់គេចខ្លួន​បាត់​៕​គូលែន​