​ចាប់ខ្លួន​បុរស​ជាងគំនូរ​ម្នាក់​ក្រោយ​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ

96
ចែករម្លែក

ដោយ​:​អង្គរតូច​/​សៀមរាប​៖​បុរស​ជាងគំនូរ​ម្នាក់​ត្រូវបាន​ចាប់ខ្លួន​ក្រោយ​ធ្វើ​សកម្មភាព​ឆក់​ទូរ​សព្ទ័​នៅ​កណ្តាល​ក្រុង​សៀមរាប​កាលពី​ព្រលប់​ថ្ងៃទី​១២ ខែ ឧសភា​ឆ្នាំ​២០២០​។​

​លោក វរសេនីយ៍ឯក ហង្ស សូផាត​ភី​រម្យ នាយ ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការ​នគរបាល​ខេត្តសៀមរាប​បានឱ្យដឹង​នៅ​រសៀល​ថ្ងៃទី​១៣​ឧសភា​នេះ​ថា​ករណីនេះ​កើតឡើង​នៅ​ព្រលប់​ថ្ងៃទី​១២ ខែឧសភា​ឆ្នាំ​២០២០ នៅ​ចំណុច​ជិត​កន្លែង​ឆែក​សំបុត្រ ភូមិ​ទក្សិណ​ត្បូង សង្កាត់​គោកចក ក្រុង​សៀមរាប​។

​ជនរងគ្រោះ​ឈ្មោះ ផេង ប៊ុនឡុង ប្រុស អាយុ​២០​ឆ្នាំ រស់​ឃុំ​ពូក ស្រុក​ពួក ខេត្តសៀមរាប ដែល​គាត់​កំពុង​ជិះ​កង់​ហាត់ប្រាណ​។ ឯ​ជនសង្ស័យ​ឈ្មោះ ភិន សុជាតិ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ស្រុកកំណើត ភូមិ ផាត់​សណ្តាយ ឃុំ​កំពង់ស្វាយ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ​។ បច្ចុប្បន្ន​ស្នាក់នៅ ភូមិ​សាលាកន្សែង​សង្កាត់​ស្វាយដង្គុំ ស្នាក់នៅ​បន្ទប់​ជួល​។ មុខរបរ ជាងគំនូរ​គូ​រូប​។ សម្ភារ​បាត់បង់ ទូរស័ព្ទ​មួយគ្រឿង​ម៉ាក អាយ​ហ្វូ​ន អិ​ច អេស ម៉ាក ( iPhone X’s mak )៕S/​