​ចាប់​ជនសង្ស័យ​ម្នាក់​នាំខ្លួន​ទៅ​តុលាការ​ពីបទ​ជួញដូរ​គ្រឿងញៀន​

92
ចែករម្លែក

​ដោយៈ​គ្រញូង​/​បាត់ដំបងៈ​កាលពី​រសៀល​ថ្ងៃ​៣​ខែឧសភា​ឆ្នាំ​២០២០​កម្លាំង​នគរបាល​ខេត្ត​បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​តុលាការ​ពីបទ​រក្សាទុក​នូវ​សា​ធាតុ​ញៀន​ក្រោយពេល​កម្លាំង​ចាប់ខ្លួនបាន​កាលពី​រសៀល​ថ្ងៃទី​២​ខែឧសភា​ឆ្នាំ​២០២០​នៅ​ចំណុច​ក្រុមទី​៩​ភូមិ​អូរ​ចំ​ណិ​ប​ឃុំ​តា​ស្តា​ស្រុក​សំពៅ​លូន​

លោក​វរសេនីយ៍ឯក​ពេជ្រ​សា​រ៉ែ​ន​អធិការនគរបាល​ស្រុក​សំពៅ​លូន​បានឱ្យដឹងថា​ជនសង្ស័យ​មា​ឈ្មោះ​ចក់​ថេត​ហៅ​ទូច​ភេទ​ប្រុស​អាយុ​៣៨​ឆ្នាំ​នៅ​ភូមិ​អូរ​ចំ​ណិ​ប​ឃុំ​តា​ស្តា​ស្រុក​សំពៅ​លូន​។​វត្ថុតាង​ចាប់​យកបាន​រួមមាន​:​ថ្នាំង​ញៀន​ប្រភេទ​មេ​តាំ​ហ្វេ​តា​មីន​(​ម៉ា​ទឹកកក​ICE)​ចំនួន​៣​ថង់​ទម្ងន់​០,៨៨​ក្រាម​ជញ្ជីង​សម្រាប់​ថ្លឹង​ថ្នាំញៀន​ចំនួន​២​គ្រឿង​។

​ក្រោយពេល​ជនសង្ស័យ​ឆ្លើយ​សារភាព​រួច​កម្លាំង​ជំនាញ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការខេត្ត​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕S/