​ចាប់​ជនសង្ស័យ​៤​នាក់​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​២​ករណី​ផ្សេងគ្នា​

131
ចែករម្លែក

ដោយ​៖​ប​.​ជ័យ​/​បន្ទាយមានជ័យ​៖​បញ្ជូន​ជនសង្ស័យ​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​២​ករណី​នៅ​ក្រុង​ប៉ោយប៉ែត មនុស្ស​ចំនួន​៤​នាក់​ទៅ​ស្នងការដ្ឋាន​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​បន្តទៅ​តុលាការ ។​

​លោក​វរសេនីយ៍ឯក​ធិ​ន​ស៊ិន​ដេ​ត​អធិការនគរបាល​ក្រុង​ប៉ោយប៉ែត​បានឱ្យដឹងថា​៖​កម្លាំង​នគរបាល​ក្រុង​ប៉ោយប៉ែត​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​ចំនួន​២​ករណី​ដោយឡែក​ពីគ្នា​មាន​ចំនួន​៤​នាក់​។​ករណី​ទី​១ មានឈ្មោះ​១/-​មាន​រតនា​ហៅ​សួន​ភេទ​ប្រុស​អាយុ​៣៨​ឆ្នាំ​ស្នាក់នៅ​ភូមិ​ប៉ោយ​ខេត្តបន្ទាយមានជ័យ​,២/-​ឈ្មោះ​សន​វិច្ឆិកា​ហៅ​គួ​ក​ភេទ​ប្រុស​អាយុ​២៩​ឆ្នាំ​នៅ​ម្តុំ​បេន​ចាន​ស្ថិត​ក្នុងភូមិ​ប៉ា​លិ​លេ​យ្យ​១​សង្កាត់​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ​។

​ចំពោះ​វត្ថុតាង​ដែល​ដកហូត​បាន​មាន​៖​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​គ្រាប់​ពណ៌​ផ្កាឈូក មាន​អក្សរ WY ចំនួន​១៣៥​និង​ពណ៌​បៃតង​ចំនួន​០១​គ្រាប់​,​កូនជញ្ជីង​ថ្លឹង​ចំនួន​០១,​ប្រដាប់​ចូក​ថ្នាំញៀន​១,​កាំភ្លើង​បាញ់​ហ្គាស​១​ដើម​,​កាំភ្លើង​ជ័រ​១,​ដប​កែច្នៃ​សម្រាប់​ជក់​គ្រឿងញៀន​២,​កាំបិត​១​និង​សំបក​សម្រាប់​វិច​ខ្ចប់​មួយចំនួន​។​ជនសង្ស័យ​ទាំង​២​នាក់​ត្រូវ​ឃាត់ខ្លួន​នៅវេលា​ព្រឹក​ថ្ងៃទី​០៦​ខែឧសភា​ឆ្នាំ​២០២០​នៅក្នុង​ភូមិសាស្ត្រ​សង្កាត់​ប៉ោយប៉ែត ។

​ករណី​ទី​២ មានឈ្មោះ​១/-​គី​បារាំង​ហៅ​ហាប់​ភេទ​ប្រុស​អាយុ​៤២​ឆ្នាំ​ស្នាក់នៅ​បណ្តោះអាសន្ន​ភូមិ​បា​លិ លេ​យ្យ​១​ក្រុង​ប៉ោយប៉ែត​,២/-​ឈ្មោះ​ងុំ​សុ​ខៈ​ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ​ស្នាក់នៅ​សង្កាត់​ប៉ោយប៉ែត​ក្រុង​ប៉ោយប៉ែត​។​ចំពោះ​វត្ថុតាង​ដកហូត​បាន​៖​ថ្នាំញៀន​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​១​កូន​ថង់​ធំ​ល្មម​,​ដប​កែច្នៃ​សម្រាប់​ជក់​គ្រឿងញៀន​១,​បំពង់​សម្រាប់​ចូក​ថ្នាំញៀន​១,​ដែកកេះ​៣,​កូន​កន្ត្រៃ​១​និង​ទូរស័ព្ទ​ចំនួន​២​គ្រឿង​។​

​ជនសង្ស័យ​ទាំ​២​នាក់​នេះ​ត្រូវបាន​ឃាត់ខ្លួន​នៅ​ល្ងាច​ថ្ងៃទី​៦​ខែឧសភា​ឆ្នាំ​២០២០​នៅក្នុង​ភូមិសាស្ត្រ​សង្កាត់​ប៉ោយប៉ែត​។​លោក​ធិ​ន​ស៊ិន​ដេ​ត​បាន​បន្តថា​៖​ជនសង្ស័យ​ទាំង​៤​នាក់​និង​វត្ថុតាង​ត្រូវបាន​កម្លាំង​ក្រុង​រៀបចំ​សំណុំរឿង​បញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​នៅ​ថ្ងៃទី​៧​ខែឧសភា​ឆ្នាំ​២០២០​នេះ​៕S/
​រូបថត​៖​បញ្ជូន​ជនសង្ស័យ​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​២​ករណី​នៅ​ក្រុង​ប៉ោយប៉ែ​តមនុស្ស​ចំនួន​៤​នាក់​(​រូប​៖ ប​.​ជ័យ​)​