​ចាប់​ជន​ជនសង្ស័យ​២​នាក់​ដកហូត​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​៤៦​កញ្ចប់​

764
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​ជនសង្ស័យ​ចំនួន​២​នាក់​ពាក់ព័ន្ធ​ករណី​ជួញដូរ​នូវ​សារធាតុ​ញៀន​ត្រូវបាន​កម្លាំង​ជំនាញ​គ្រឿងញៀន​និង​កង​អន្តរាគមន៍​ខណ្ឌដង្កោ​ស្រាវជ្រាវ​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់​។​នៅ​ចំណុច​២​ទីតាំង​ផ្សេងគ្នា​ដោយ​ដកហូត​បាន​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​៤៦​កំណាត់​។​

ការឃាត់ខ្លួន​បានធ្វើ​ឡើង​នៅ​នៅ​ចំណុច​ផ្លូវ​៦០​ម៉ែត្រ​ក្នុងភូមិ​ជើងឯក​សង្កាត់​ជើងឯក​ខណ្ឌដង្កោ​។​និង​បន្ត​ឆែកឆេរ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់​បន្ថែមទៀត នៅ​ភូមិ​ទឹក​នី​ម ឃុំ​ក​ណ្តោ​ក ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល​កាលពី​ម៉ោង​១១​ព្រឹក ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០១៨ ។

​លោក​វរសេនីយ៍ឯក​ជឹម​ស៊ីថា​អធិការនគរបាល​ខណ្ឌ​ដង្កោ​បានឱ្យដឹងថា​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់​ឈ្មោះ​វុន​លីន​ភេទ​ប្រុស​អាយុ​២០​ឆ្នាំ​។​ដកហូត​បាន​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​៤៦​កំណាត់​ទុយោ​ជ័រ​,​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​(​សង់​ប៊ិច​)​សេ​១១០​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1BF5522​។​បញ្ជូនមក​ធ្វើការ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ​ដើម្បី​ធ្វើការ​សាកសួរ​។​

​បន្ត​ឃាត់​បាន​ជនសង្ស័យ​ម្នាក់ទៀត​ឈ្មោះ ម៉ាប់ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ស្នាក់នៅ​ភូមិ​ទឹក​នី​ម ឃុំ​ក​ណ្តោ​ក ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល បន្ថែមទៀត ដោយ​ដកហូត​បាន​ម៉ូតូ​សង់​ប៊ិច ពណ៌​ខៀវ កាំ​ស ដោះ​កាង បិទ​តែម​កំបាំង​ពណ៌​លឿង ចំនួន​១​គ្រឿង​ផងដែរ​។

​បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​រួម​និង​វត្ថុតាង​ត្រូវបាន​នគរបាល​ធ្វើការ​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ​ដើម្បី​សាកសួរ​និង​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅកាន់​តុលាការ​ចាត់ការ​តាមច្បាប់​បន្តទៀត​៕S/​