​ចាប់​ជន​ម្នាក់​ករណី​រំលោភ​សេព​ស​ន្ទ​វៈ​លើ​ក្មេងស្រី​អនីតិជន​នៅ​ស្រុក​ស្នួល​

674
ចែករម្លែក
  • 21
    Shares

​ដោយ​៖​សេង​ឃួន​/​ក្រចេះ​៖​សមត្ថកិច្ច​ស្រុក​ស្នួល​បាន​ចាប់ខ្លួន​បុរស​ល្មោភកាម​ម្នាក់​ពាក់ព័ន្ធ​ករណី​រំលោភ​សេពសន្ថវៈ​លើ​ក្មេងស្រី​អាយុ​ទើបតែ​៧​ឆ្នាំ​នៅ​ចំណុច​ភូមិ​តា​ពុំ​ឃុំ​ស្វាយ​ជ្រះ​ស្រុក​ស្នួល​ខេត្តក្រចេះ​កាលពី​ពី​ល្ងាច​ថ្ងៃទី​៤​ខែមករា ឆ្នាំ​២០១៩​។​

​សមត្ថកិច្ច​ស្រុក​ស្នួល​បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​ឈ្មោះ​ញឹម​វណ្ណដា​(​ហៅ​ញោម​)​ភេទ​ប្រុស​អាយុ​៥៦​ឆ្នាំ​រស់នៅ​ក្នុងភូមិ​តា​ពុំ​ឃុំ​ស្វាយ​ជ្រះ​ស្រុក​ស្នួល​ខេត្តក្រចេះ​។​ជននេះ​បានធ្វើ​សកម្មភាព​រំលោភ​កុមារី​រងគ្រោះ​ឈ្មោះ​ខ​.​ន​.​អាយុ​៧​ឆ្នាំ​រស់នៅ​ភូមិ​ឃុំ​ជាមួយ​ជនសង្ស័យ​ខាងលើ​រហូត​បានសម្រេច​១​លើក​។​ខណៈពេលដែល​ក្មេងស្រី​រងគ្រោះ​ដើរទៅ​ងូតទឹក​ខាងក្រោយ​ផ្ទះ​ហើយ​ត្រូវបាន​ជនសង្ស័យ​ចាប់រំលោភ​ទៅលើ​ក្មេងស្រី​រងគ្រោះ​រហូត​បាន​សម្រេច​។​

​សមត្ថកិច្ច​បាន​បន្តថា​ក្រោយពី​ទទួលបាន​ព័ត៌មាន​នេះ​ពី​លោក​មេភូមិ​ភ្លាម​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​ស្វាយ​ជ្រះ​ចុះ​ទៅដល់​កន្លែងកើតហេតុ​ឃាត់ខ្លួន​ជនសង្ស័យ​យកមក​សាកសួរ​នៅ​ប៉ុស្តិ៍​រដ្ឋបាល​។​ក្រោយ​កម្លាំង​នគរបាល​បាន​សាកសួរ​ជនសង្ស័យ​បាន​សារភាពថា​ខ្លួន​ពិតជា​បាន​រំលោភ​សេពសន្ថវៈ​ទៅលើ​ក្មេងស្រី​រងគ្រោះ​នោះ​ប្រាកដ​មែន​។​

​ក្រោយពី​កើតហេតុ​ក្មេងស្រី​រងគ្រោះ​ត្រូវបាន​ឪពុកម្ដាយ​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ស្នួល​ភ្លាមៗ​។​បច្ចុប្បន្ននេះ​បុរស​នោះ​ត្រូវបាន​ឃាត់ខ្លួន​បណ្ដោះអាសន្ន​នៅ​ប៉ុស្តិ៍នគរបាល​ឃុំ​ស្វាយ​ជ្រះ​ដើម្បី​កសាង​សំណុំរឿង​ទៅ​ការិយាល័យ​ជំនាញ​ចាត់ការ​បន្ដ​៕S/