​ចាប់​ជន​ម្នាក់​យក​ដុំថ្ម​គប់​កញ្ចក់​រោង​យាម​ព្រោះ​ខឹង​ចៅសង្កាត់​មិន​បញ្ជាក់​លិខិត​ស្នាក់នៅ​

917
ចែករម្លែក

​ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​បុរស​ម្នាក់​ត្រូវ​កម្លាំង​នគរបាល​ចាប់​វាយខ្នោះ​បន្ទាប់ពី​វាយបំផ្លាញ​ប៉ុស្តិ៍​យាម​របស់​ត​ម្រូ​ត​បទបញ្ជា​ការពារ​ក្រុង​បណ្ដាលឱ្យ​បែក​កញ្ចក់​។​ការបង្ក​ការភ្ញាក់ផ្អើល​នៅ​ចំណុច​ប៉ុស្តិ៍​យាម​ត​ម្រូ​ត​បញ្ជា​ការពារ​តាមផ្លូវ​ព្រះ​ន​រោ​ត្ដម​កែង​ផ្លូវ​៤៦២​ស្ថិតនៅ​ភូមិ​១៣​សង្កាត់​ទន្លេបាសាក់​ខណ្ឌចំការមន​កាល​វេលា​ម៉ោងជាង​១១​ថ្ងៃទី​១២​ខែកញ្ញា​ឆ្នាំ​២០១៨ ។

​យុវជន​ដែល​ត្រូវ​ចាប់ខ្លួន​នេះ​បើតាម​ការសារភាព​បញ្ជាក់ថា​ដោយសារ​ខឹង​លោក​ចៅសង្កាត់​ទន្លេបាសាក់ មិន​បញ្ជាក់​លិខិត​ស្នាក់នៅ​ឱ្យ​ខ្លួន​ដើម្បី​យក​លិខិតបញ្ជាក់​នេះ ទៅ​កន្លែងធ្វើការ ។​យុវជន​នេះ ឈ្មោះ​ស្រី​សានី​រ៉ា​ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ​មុខរបរ​គ្មាន​ស្នាក់នៅ​ភូមិ​១៦​សង្កាត់​ទន្លេបាសាក់​ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។​
​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​បាន​បន្តថា​បច្ចុប្បន្ន​ជនសង្ស័យ​ឃាត់ខ្លួន​ជា​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន​រង់ចាំ​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​បញ្ជូនទៅ​មណ្ឌល​ឱកាស​ខ្ញុំ​ដើម្បី​អប់រំ​បន្សាប​គ្រឿងញៀន​៕S/