​ចាប់​ឈើ​តូចៗ​នៅ​ស្រុក​អូ​រាំង​ខណៈ​រថយន្ត​ដឹកឈើ​ទៅ​ដាក់​ដាំ​ផ្អាក​មួយរយៈ​

947
ចែករម្លែក

(​មណ្ឌលគិរី​)៖​ក្រុម​ឈ្មួញ​ធំៗ​រកស៊ី​ឈើ​នាំ​ពី​ខេត្តមណ្ឌលគិរី​និង​បណ្តា​ខេត្ត​ផ្សេង​ចេញទៅ​វៀតណាម​បាន​ផ្អាក​ការដឹកជញ្ជូន​ឈើ​មួយរយៈ​រង់ចាំ​ឱកាសល្អ​ពួកគេ​នឹង​បន្តសកម្មភាព​បទល្មើស​ព្រៃឈើ​ទៀត​នៅតាម​ព្រំដែន​ដាក់​ដាំ​ខេត្តមណ្ឌលគិរី​។​

ក្រោយពេល​ផ្អាក​សកម្មភាព​ប្រព្រឹត្ត​បទល្មើស​របស់​ឈ្មួញ​គេ​សង្កេតឃើញ​សមត្ថកិច្ច​ចម្រុះ​រួមមាន​មេព្រៃ​ទាហាន​,​នគរបាល​,​បានធ្វើការ​បង្ក្រាប​គំនរ​ឈើ​តូចៗ​ជា​ប្រភេទ​កូន​ក្រឡឹង​ធ្នង់​មួយចំនួន​នៅ​ចំណុច​ក្រុម​ពូ​ឡា​ស្ថិត​ក្នុងភូមិ​ពូ​ហ្យា​ម​ឃុំ​សែន​មនោ​រម្យ​ស្រុក​អូ​រាំង​ខេត្តមណ្ឌលគិរី​កាលពី​ថ្ងៃទី​៦​ខែសីហា​ឆ្នាំ​២០១៧​។​

​សមត្ថកិច្ច​បញ្ជាក់ថា​ក្នុង​ប្រតិបត្តិការ​ខាងលើ​គឺ​ដឹកនាំ​ដោយ​លោក​គង់​វិ​រៈ​នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​អូ​រាំង​ក្រោម​ការបញ្ជា​ពី​លោ​កនង​ទន់​រី​អភិបាលស្រុក​អូ​រាំងជា​លទ្ធផល​គឺ​បង្ក្រាបបាន​ឈើ​កូន​ក្រឡឹង​មានមុខ​កាត់​តូចៗ​ចំនួន​៤៨​ដុំ​ដែល​ឈ្មួញ​លាក់ទុក​ក្នុង​គុម្ពោធ​ព្រៃ​ក្បែរ​ភូមិសាស្ត្រ​ខាងលើ​។​យ៉ាងណា​នោះ​ឈើ​ដែល​ជួបប្រទះ​នោះ​គឺ​បាន​ដឹក​មក​រក្សាទុក​នៅ​សង្កាត់រដ្ឋបាល​ព្រៃឈើ​អូ​រាំង​រង់ចាំ​វាស់វែង​។​

​ប្រភពព័ត៌មាន​បានបញ្ជាក់​ថា​កាលពី​ប៉ុន្មាន​ថ្ងៃ​កន្លងទៅ​គេ​បានឃើញ​មាន​រថយន្ត​ដឹកឈើ​ជាច្រើន​គ្រឿង​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ក្នុង​មូលដ្ឋាន​ស្រុក​មួយ​នេះ​។​មួយចំនួន​គឺ​បើក​កាត់​ពីមុខ​ទីស្នាក់ការ​សង្កាត់រដ្ឋបាល​ព្រៃឈើ​អូ​រាំង​ផ្ទាល់ បត់​តាមផ្លូវ​ចម្ការ​ស្រល់ ចូលដល់​ភូមិ​ពូ​ទ្រូ​និង​បង្ហួស​ទៅ​ច្រកទ្វា​ដាក់​ដាំ លក់​ឱ្យ​ថៅកែ​ឈើ​ជនជាតិ​យួន​ដ៏​មាន​ឥទ្ធិពល​ឈ្មោះ​ជឿ​ង តែម្តង​។​ប៉ុន្តែ​ក្រោយ​ពេលដែល​លោកស្នងការ​នគរបាល​ថ្មី​ប្រកាស់​ចូលកាន់​ដំណែង​សកម្មភាព​នេះ​ក៏ត្រូវ​បាន​ផ្អាក​មួយរយៈ​។​

​ប្រភព​ច្បាស់ការ​មួយ​បាន​បង្ហើប​ថា​ឈ្មួញ​យួន​ឈ្មោះ​ជឿ​ង​នេះ​មាន​ទំនាក់ទំនង​ជាមួយ​អ្នកស្រុក​មណ្ឌលគិរី​ណាស់​ទើប​គេ​អាច​បញ្ឆេះ​ឱ្យមាន​បទ​ឧក្រឹដ្ឋ​ព្រៃឈើ​នៅ​ផ្លូវ​ដាក់​ដាំ​នេះ​បាន​មួយទៀត​។​មួយរយៈ​នេះ​មេ​ឈ្មួញ​ជឿ​ង​ស្ទះ​លុយ​ទិញ​ឈើ​ហើយ​ជំពាក់​អ្នក​ដឹក​ទៅ​ទើប​ការដឹក​ជ​ញ្ជួ​ន​ឈើ​ទៅ​ដាក់​ដាំ​នោះ​ត្រូវ​ផ្អាក​សិន​។​

ចំពោះ​ការបង្ក្រាប​ខាងលើ មានមតិ​ជាច្រើន​បាន​បង្ហាញថា ការបង្ក្រាប​បទល្មើស​ព្រៃ​ឈើ សូម​ជំនាញ​និង​សមត្ថកិច្ច​មេត្តា​បង្ក្រាប អា​ធំ​ផង កុំ​មើល​ឃើញតែ​កំប៉ិកកំប៉ុក​ពេក​៕S/​ដោយៈ​សាត​ចាន់​បុត្រ​

​ចាប់​ឈើ​តូចៗ​នៅ​ស្រុក​អូ​រាំង​ខណៈ​រថយន្ត​ដឹកឈើ​ទៅ​ដាក់​ដាំ​ផ្អាក​មួយរយៈ​(រូប៖ឯកសារ)