​ចាប់​វាយខ្នោះ​មុខសញ្ញា​ប្លន់​គ្រឿងអលង្ការ​ពី​ខេត្តកណ្តាល​យកមក​ដាក់​បញ្ចាំ​នៅ​ខណ្ឌ​ឬ​ស្សី​កែវ​

1052
ចែករម្លែក

(​ភ្នំពេញ​)៖​សត​ម្ថ​កិច្ច​ចាប់វាយ​ខ្នោះ​មុខសញ្ញា​ប្លន់​គ្រឿងអលង្ការ​ពី​ខេត្តកណ្តាល​រត់គេច​យកមក​ដាក់បញ្ចាំ​នៅ​ខណ្ឌ​ឬ​ស្សី​កែវ​បង្ក​មានការ​ភ្ញាក់ផ្អើល​នៅតាម​បណ្តោយ​ផ្លូវ​៩០៧​ក្នុង​សង្កាត់​ទួល​សង្កែ​ខណ្ឌ​ឬ​ស្សី​កែវ​។​ហេតុការណ៍​ចាប់​មុខសញ្ញា​បានធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០១៧​។

ប្រភព​ពត៌មាន​បាន​ឲ្យ​ដឹងថា​សមត្ថកិច្ច​ស្រុក​ពញាឮ​នៃ​ស្នងការ​ខេត្តកណ្តាល​បានធ្វើការ​ឡោម​ព័​ទ្ឋ​ចាប់​វាយខ្នោះ​ជនសង្ស័យ​ម្នាក់​រុញ​ចូលក្នុង​រថយន្ត​ភ្លាមៗ​។​ពេលនោះ​សមត្ថកិច្ច​បាន​បង្ហើប​ប្រាប់ថា​ជា​មុខសញ្ញា​ធ្វើ​សកម្មភាព​ប្លន់​គ្រឿងអលង្ការ​និង​ម៉ូតូ​មួយគ្រឿង​មិន​ស្គាល់​ម៉ាក ពី​នារី​ម្នាក់​បានសម្រេច​នៅក្នុង​ស្រុក​ពញាឮ​ខេត្តកណ្តាល​រួច​ជនសង្ស័យ​ក៏​រត់គេចខ្លួន​បាត់​និង​យក​គ្រឿងអលង្ការ​មក​ដាក់បញ្ចាំ​នៅ​ហាង​បញ្ចាំ​មួយកន្លែង​ក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ នេះ ។

​ក្រោយពី​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ដែលជា​មុខសញ្ញា​ប្លន់​រួចមក​សមត្ថកិច្ច​ក៏បាន​នាំខ្លួន​ជនសង្ស័យ​ទៅ​អធិការដ្ឋាន​ស្រុក​ពញាឮ នៃ​ស្នងការ​នគរបាល​ខេត្តកណ្តាល​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ៕S/​ដោយ​៖​សហការី​

​ចាប់​វាយខ្នោះ​មុខសញ្ញា​ប្លន់​គ្រឿងអលង្ការ​ពី​ខេត្តកណ្តាល​យកមក​ដាក់​បញ្ចាំ​នៅ​ខណ្ឌ​ឬ​ស្សី​កែវ​(រូប៖វ៉េបសាយ)