​ចិន​ម្នាក់​បើករថយន្ត​រេ​ចង្កូត​បុករ​បងការ​ដ្ឋា​ន​សំណង់​រង​ការខូចខាត​

702
ចែករម្លែក

​ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​ជនជាតិ​ចិន​ម្នាក់​បើករថយន្ត​ក្នុងស្ថានភាព​ង​ងិ​ត​មុខ​រេ​ចង្កូត​ឡើង​ចិញ្ចើមផ្លូវ​បុក​របង​ស័ង្កសី​ការដ្ឋាន​សំណង់​ដី​ឡូ​មួយកន្លែង​រង​ការខូចខាត​យ៉ាងដំណំ​។​រីឯ​រថយន្ត​រង​ការខូចខាត​បន្តិចបន្តួច​។​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ចំណុច​របង​ការដ្ឋាន​សំណង់​ដី​ឡូ​តាម​បណ្តោយ​ផ្លូវ​៥៩៨​ភូមិ​ទួល​ថ្ងាន់​សង្កាត់​ទួល​សង្កែ​ទី​២​ខណ្ឌ​ឬ​ស្សី​កែវ​កាលពី​ថ្ងៃត្រង់​ថ្ងៃទី​២៥​ខែតុលា​ឆ្នាំ​២០១៨​។

​តាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា​នៅមុន​កើតហេតុ​គេ​ឃើញ​រថយន្ត​ស៊េរី​ទំនើប​ខាងលើ​ម៉ាក​BMW​ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ​2Y6537​បើក​ដោយ​បុរស​ជន​បរ​ដោយ​បុរស​ជនជាតិ​ចិន​ម្នាក់​បាន​បើកបរ​តាម​បណ្តោយ​ផ្លូវ​លេខ​៥៩៨​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​។​ខណៈ​មកដល់​ចំណុចកើតហេតុ​អ្នកបើក​បរមាន​ស្ថានភាព​ង​ងិ​ត​មុខ​ក៏​រេ​ចង្កូត​ឡើង​ខឿន​ចិញ្ចើមផ្លូវ​ខាងស្តាំ​ដៃ​បុក​របង​ស​ង្ក័​សី​ការដ្ឋាន​សំណង់​បណ្តាល​ឲ្យ​រង​ការខូចខាត​តែម្តង​។

​ក្រោយ​កើត​ភាគី​ខាង​ដំណាង​រថយន្ត​បាន​សម្របសម្រួល​ជាមួយ​ដំណាង​ការដ្ឋាន​សំណង់​សង​ថ្លៃ​រង​ការខូចខាត​ចំនួន​៥០០​ដុល្លារ​ដើម្បី​បញ្ចប់រឿង​នៅ​កន្លែងកើតហេតុ​៕S/​