​ចិន ធ្វើ​សមយុទ្ធ​ជា​ថ្មី​នៅ​ជិត​ព្រំដែន​ហុងកុង បន្ទាប់​ពី​ទើបតែ​បាន​បញ្ជូន​កងទ័ព​ចូល​

605
ចែករម្លែក

​ប៉ូលិស​ចិន បាន​ធ្វើ​សមយុទ្ធ​ប្រឆាំង​កុបកម្ម​ជា​ថ្មី​មួយ​នៅ​ជិត​ព្រំដែន​នៃ​ក្រុង​ហុងកុង​កាលពី​ថ្ងៃ​សុក្រ​ទី​៣០​សីហា​។​សមយុទ្ធ​នេះ​ត្រូវបាន​ធ្វើ​ឡើង​តែ​ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​រដ្ឋា​ភិ​​បាល​ក្រុង​ប៉េកាំ​ង​បាន​បញ្ជូន​កងទ័ព​ជា​ថ្មី​និង​រថពាសដែក​ជាច្រើន​ចូល​ក្នុង​ទីក្រុង​ពាក់កណ្តាល​ស្វយ័ត​នេះ​នៅក្នុង​អ្វីដែល​ខ្លួន​ហៅ​ថា​” ការផ្លាស់ប្តូរ​វេន​តាម​ធម្មតា​” ។​

​វា​កើត​ឡើង​នៅពេល​ដែល​ប៉ូលិស​ហុងកុង​បាន​ចាប់ខ្លួន​ក្រុម​មេដឹកនាំ​យុវជន​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​វ័យក្មេង​៣​នាក់​និង​បាន​ហាមឃាត់​ការប្រមូលផ្តុំ​តវ៉ា​ដ៏​ធំ​មួយ​នៅ​ពី​ថ្ងៃ​​សៅរ៍​ទី​៣១​ខែ​សីហា​នេះ​ដើម្បី​គ្រប់គ្រង​ភាពវឹកវរ​ដែល​កំពុង​កើនឡើង​។​

​ទោះបីជា​ក្រុម​អ្នករៀបចំ​ការតវ៉ា​បាន​និយាយថា​ពួកគេ​បាន​សម្រេចចិត្ត​លុបចោល​ការ​ហែរ​ក្បួន​តវ៉ា​នេះ ក៏ដោយ​ក៏​អ្នក​តវ៉ា​ជា​ក្រុម​បាន​ប្តេជ្ញា​ធ្វើ​បាតុកម្ម ប៉ុន្តែ ក៏បាន​លើកឡើង​​ផងដែរ​អំពី​ការភ័យខ្លាច​ការ​ប៉ះទង្គិច​គ្នា​ថែម​ទៀត​។​

​បក្សកុម្មុយនិស្ត​ចិន​បាន​ប្រមូលផ្តុំ​រថយន្ដយោធា​រាប់រយ​គ្រឿង​និង​មន្ដ្រី​ប៉ូលិស​ប្រដាប់​អាវុធ​ជាង​១០.០០០​នាក់​នៅ​ទីក្រុង​សិន​ចិន​ក្នុង​ទឹកដី​ចិន​ដីគោក ដែល​មាន​ព្រំប្រទល់​​ជាប់​ហុងកុង​បន្ទាប់​ពី​ការតវ៉ា​ប្រឆាំង​រដ្ឋាភិបាល​គឺ​កាន់តែ​ខ្លាំង​ឡើង​ក្នុង​ខែ​នេះ​។​

​ក្រុម​អាជ្ញាធរ​យោធា​ចិន​ធ្លាប់បាន​ព្រមាន​ថា​ខ្លួន​នឹង​ចំណាយ​ត្រឹម​១០​នាទី​ប៉ុណ្ណោះ​ក្នុងការ​បញ្ជូន​កងកម្លាំង​ពី​សិន​ចិន​ទៅដល់​ក្រុង​ហុងកុង​ដែល​ជា​ការ​ការព្រមាន​មួយ​ដល់​ក្រុម​​អ្នក​តវ៉ា​។​សមយុទ្ធ​កាលពី​ថ្ងៃ​សុក្រ​នេះ​គឺជា​ការ​ធ្វើ​សមយុទ្ធ​លើក​ទី ៣ ដែល​បាន​ធ្វើឡើង​នៅ​ខែ​នេះ​នៅ​ទីក្រុង​សិន​ចិន​៕ប្រែ​សម្រួល​៖​សុខា​/sn

​រូបភាព​នៃ​សកម្មភាព​ហ្វឹកហាត់​របស់​ប៉ូលិស​ចិនដីគោក​ប្រឆាំង​កុបកម្ម​ជាថ្មី​នៅ​ជិត​ព្រំដែន​នៃ​ក្រុង​ហុងកុង កាលពី​ថ្ងៃ​សុក្រ

​​សិន​ចិន​នៅជាប់​គុង​កុង និង​ចំណាយពេល​តែ​១០​នាទី​ក្នុង​ការបញ្ជូន​ទ័ព​ដល់​ហុងកុង​