​ចុះទៅ​មើល​ស្ថានភាព​កសិដ្ឋាន​ចិញ្ចឹម​បង្គា​មួយកន្លែង​នៅ​ខេត្ត​ព្រះសីហនុ​

104
ចែករម្លែក

ដោយៈ​មូល​សម្បត្តិ​/​ភ្នំពេញ​៖​ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០ ២០ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​អមដំណើរ​ដោយ​លោក​អេង​ជា​សាន​ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​ប្រធាន​រដ្ឋបាល​ជលផល​។​លោក​អភិបាលរង​ខេត្ត​និង​សហការី​បាន​អញ្ជើញ​ចុះមក​ពិនិត្យ​ពី​វឌ្ឍនភាព​នៃ​ការអភិវឌ្ឍ​កសិដ្ឋាន​ចិញ្ចឹម​បង្គា​បែប​ធម្មជាតិ​របស់​ក្រុមហ៊ុន​ហេង​ហេង​ដែលមាន​ទីតាំង​ស្ថិតនៅ​ភូមិ​អូរ​ចំណារ ឃុំ​អូរ​ឧកញ៉ា​ហេង​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​

​លោក​សេង​ចាយ​ប្រធាន​គ្រប់គ្រង​បច្ចេកទេស​បានឱ្យដឹងថា​បច្ចុប្បន្ន​ក្នុង​កសិដ្ឋាន​មាន​ផ្ទៃដី​១០០​ហិកតា​បែង​ចែកជា​ស្រះ​ចិញ្ចឹម​២០​ដោយបាន​អនុវត្ត​បច្ចេកទេស​ចិញ្ចឹម​បង្គា​ដូចជា​ការគ្រប់គ្រង​ប្រើប្រាស់​និង​សម្អាត​ទឹក​(watertreatment)​។​ចំពោះ​ការចិញ្ចឹម​បច្ចុប្បន្ន​ដាក់​កូន​បង្គា​១០​លាន​កូន​ក្នុង​ស្រះ​ទាំង​២០​ហើយ​ចាប់ផ្តើម​ប្រមូល​ផល​ជា​បណ្តើរ ចាប់ពី​អាយុ ៤៥​ថ្ងៃ​ដំណាក់កាល​ដំបូង​សម្រាប់ធ្វើ​បង្គា​ក្រៀម ឬ​បរិភោគ​ស្រស់​។


​ដំណាក់កាល​ទី​២ អាយុ​បាន ៣​ខែ អាច​ប្រមូល​ផល​បាន ៣​តោន​ក្នុង​មួយ​ហិកតា ហើយ​ក្នុង ១​ឆ្នាំ​ចាប់បាន ៣​ដង ក្នុង​១​ហិកតា ដាក់​កូន​បង្គា ៥​ម៉ឺន​ក្បាល​។​ចំពោះ​កម្រៃ​ក្នុង​១​ឆ្នាំ​អាច​រកចំណូលបាន ១​ម៉ឺន​ដុល្លារ (​ដក​ប្រាក់​ចំណាយ​រួច​) ដោយ​បង្គា​ធម្មជាតិ​មានតម្លៃ ៥-៧​ដុល្លារ​ក្នុង​មួយ​គីឡូក្រាម​។
​បង្គា​ធម្មជាតិ​នេះ​ទីផ្សារ​កំពុង​ពេញនិយម​ណាស់​ជាពិសេស​តាម​ភោជនីយដ្ឋាន​ធំៗ​នៅ​ខេត្ត​ព្រះសីហនុ​និង​នៅ​ភ្នំពេញ​។​អនាគត​គ្រោង​នឹង​ពង្រីក​ផ្ទៃដី​ចិញ្ចឹម​បន្ថែម​ភ្ញាស់​កូន​បង្គា​និង​កូន​ក្តាម​លក់​ជូន​ប្រជា​នេសាទ​ក្នុង​តំបន់​នេះ​ព្រមទាំង​បង្កើត​សិប្ប​ម្ម​បង្គា​ក្រៀម​ផងដែរ​។​ដោយឡែក​កសិករ​ដែល​ធ្លាប់តែ​ធ្វើស្រែ​ទទួលផល​តាម​យថាកម្ម​បច្ចុប្បន្ន​ងាក​មក​ប្រកាន់យក​របរ​ចិញ្ចឹម​បង្គា​តាមបែប​ធម្មជាតិ​។​ពង្រីក​ផ្ទៃដី​បន្ថែម​ដោយ​អនុវត្ត​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន​។

​ពិនិត្យឃើញ​ទិដ្ឋភាព​ជាក់ស្តែង​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​កសិដ្ឋាន​ផលិតកម្ម​ចិញ្ចឹម​បង្គា​ប្រកបដោយ​បច្ចេកវិទ្យា​សាមញ្ញ​តាមបែប​ធម្មជាតិ​ភាតរ​បរិស្ថាន​កំពុងដំណើរការ​ទៅដោយ​រលូន​និង​ទទួលជោគជ័យ​ជា​បណ្តើរ​យ៉ាង​ដូច្នេះ​។​លោក​រដ្ឋមន្ត្រី​និង​លោក​អភិបាលរង​ខេត្ត​បាន​កោតសរសើរ​សម្តែង​នូវ​ទឹកចិត្ត​សប្បាយរីករាយ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការចូលរួម​វិនិយោគ​លើ​វិស័យ​វារីវប្បកម្ម​។​

​ជា​អនុវិស័យ​ដ៏​សំខាន់​មួយ​ដែល​រដ្ឋបាល​ជលផល​បាននិងកំពុង​ជំរុញ​និង​លើកទឹកចិត្ត​ឱ្យ​វិស័យ​ឯកជន​ចូលរួម​ជា​ចលករ​ក្នុង​ការជំរុញ​ការអភិវឌ្ឍ​វិស័យនេះ​ដើម្បី​បង្កើន​ផល​ចាប់​ធានាបាន​ទាំង​បរិមាណ​និង​គុណភាព​ឆ្លើយតប​តាម​សេចក្តីត្រូវការ​ទីផ្សារ​។​ជាពិសេស​ចូលរួម​កាត់បន្ថយ​ការនាំ​ចូល​ផលិតផល​បង្គា​ពី​ប្រទេសជិតខាង​។


​ជាង​នេះ​នៅ​ទៀត​គឺ​ចាប់យក​កាលានុវត្តភាព​ក្នុង​កាល​:​ទេស​:​ដែល​យើង​កំពុង​ជួប​វិបត្តិ​ជំងឺឆ្លង​សកល​កូ​វីដ​-១៩ តាម​ប្រសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​។ មួយវិញទៀត លោក​បាន​បញ្ជាក់ថា​ការចូលរួម​ពី​វិស័យ​ឯកជន​ក្នុងការ​វិនិយោគ​លើ​វិស័យ​កសិកម្ម​ជារួម​។​ដោយឡែក​វិស័យ​វារីវប្បកម្ម​នេះ​ពិតជា​បាន​ចូលរួមចំណែក​បង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​បង្កើន​ចំណូល​ក្នុង​គ្រួសារ​។​


​កាត់បន្ថយ​ភាពក្រីក្រ​ជាពិសេស​ចូលរួម​អនុវត្ត​គោ​នយោបាយ​និង​ផែនការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ស្របតាម​អភិក្រម​”​រដ្ឋ​ឯកជន​ដៃគូ​អភិវឌ្ឍន៍​និង​សហគមន៍​កសិកម្ម​”​។​មិនតែប៉ុណ្ណោះ​លោក​ក៏បាន​សម្តែង​នូវ​ការគាំទ្រ​ចំពោះ​ឆន្ទ​:​ពង្រីក​ផ្ទៃដី​ចិញ្ចឹម​នាពេល​អនាគត​ដែល​វា​នឹងចូលរួម​ចំណែក​បង្កើន​ផលិតផល​បង្គា​ធម្មជាតិ​សម្រាប់​ទីផ្សារ​ក្នុងស្រុក​និង​ធ្វើការ​កែច្នៃ​សម្រាប់​នាំចេញ​ថែរក្សា​បរិស្ថាន​និង​សុខភាព​អ្នក​បរិភោគ​។​
​ឆ្លៀត​យក​ឱកាស​នេះ​លោក​បាន​ណែ​នាំឱ្យ​ក្រុមហ៊ុន​សហការ​ជាមួយ​រដ្ឋបាល​ជលផល​និង​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្ត​រៀបចំ​ផែនការ​ផលិតកម្ម​ការ​អនុវត្ត​បច្ចេកទេស​និង​លិខិត​ខ​បទដ្ឋាន​គតិយុត្ត​របស់​ក្រសួង​ឱ្យបាន​ត្រឹមត្រូវ​។​ដើម្បីឱ្យ​ការវិនិយោគ​នេះ​ដំណើរការ​ទៅដោយ​រលូន​ចីរភាព​និង​និរន្តរភាព​និង​សូម​ចូលរួម​ថែរក្សា​ព្រៃកោងកាង​ដែល​នៅ​ជិតជុំ​នេះ​ឱ្យបាន​គង់វង្ស​ដើម្បី​ទុកជា​សម្បត្តិ​រដ្ឋ​តរៀង​ទៅ​៕S/​