​ចុះ​ផ្សព្វផ្សាយ​ការទប់ស្កាត់​និង​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩​នៅ​ស្រុក​ឆែប

117
ចែករម្លែក

​ដោយៈ​ភ្នំ​ដែក​/​ព្រះវិហារ​៖​លោក​យុង គឹម​ហ៊ាន ប្រធាន​ស​.​ស​.​យ​.​ក​.​ខេត្តព្រះវិហារ និង​ក្រុមការងារ កាលពី​ព្រឹក​ថ្ងៃ​ថ្ងៃទី​៩​ខែមេសា​ឆ្នាំ​២០២០​បាន​នាំ​សម្ភារ​ទៅ​ផ្តល់ជូន​លោក​អ៊ុន​សុផល​ប្រធាន​ស​.​ស​.​យ​.​ក​.​ស្រុក​ឆែប​សម្រាប់​ចុះ​ផ្សព្វផ្សាយ​ការទប់ស្កាត់​ប្រឆាំងនឹង​មេរោគ​កូ​វីដ​១៩​។​សម្ភារ​រួមមាន​៖​អង្ករ​២​បេ​មី​២០​កញ្ចប់ ទឹក​សុទ្ធ​៥ យួរ សាប៊ូ ២០​ដុំ អាកុល​៣​ដប ម៉ាស​៨​ដុំ ខិត​បណ្ណ​១០០​សន្លឹក​។​

​បន្ទាប់មក​លោក​យុង​គឹម​ហ៊ាន​ប្រធាន​ស​.​ស​.​ស​.​យ​.​ក​.​ខេត្ត​លោក​អនុប្រធាន​និង​សមាជិក​ស​.​ស​.​យ​.​ក​.​ខេត្ត​នោះ​ស​.​ស​.​យ​.​ក​.​ស្រុក​ឆែ​បស​.​ស​.​យ​.​ក​.​ឃុំ​សង្កែ​មួយ​បាន​សហការ​ជាមួយ​អាជ្ញាធរ​ភូមិ​ឃុំ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​ចុះ​ផ្សព្វផ្សាយ​ការទប់ស្កាត់​និង​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩​នៅក្នុង​ភូមិ​សង្កែ​ឃុំ​សង្កែ​មួយ ស្រុក​ឆែប​ខេត្តព្រះវិហារ ។

​ក្នុងនោះ​លោក​យុង​គឹម​ហ៊ាន​ឧបត្ថម្ភ​ថវិកា​ចំនួន​១៥​ម៉ឺន​រៀល​លោក​ភុ​ន​តុលា​ថវិកា​ចំនួន​៥​ម៉ឺន​រៀល​សរុប​២០​ម៉ឺន​រៀល ដែលជា​ថវិកា​ផ្ទាល់ខ្លួន​ជូន​ដល់ ស​.​ស​.​យ​.​ក​.​ឃុំ​សង្កែ​មួយ សម្រាប់ធ្វើ​សកម្មភាព​បន្ត​៕S/