​ចុះ​ពិនិត្យ​ទីតាំង​កាប់​ទន្ទ្រានព្រៃ​យក​ដី​ធ្វើជា​កម្មសិទ្ធិ​ខុសច្បាប់​នៅក្នុង​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​

86
ចែករម្លែក

​ដោយ​:​សុខុម​/​ស្ទឹងត្រែង​:​សមត្ថកិច្ច​ចម្រុះ​បើក​ប្រតិបត្តិការ​ទ្រង់ទ្រាយ​ធំ​ចុះ​ស្រាវជ្រាវ​អនុវត្តតាម​ដី​បង្គាប់ការ​របស់​រដ្ឋបាល​ខេត្តស្ទឹងត្រែង​ដើម្បី​ស្វែងរក​ឈ្មួញ​ធំៗ​កាប់​រុករាន​ទន្ទ្រាន​យក​ដី​របស់​រដ្ឋ​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​ដោយ​ខុសច្បាប់​។​គណៈកម្មាការ​ចម្រុះ​រួមមាន សហការ​ជាមួយ កងរាជអាវុធហត្ថ បរិស្ថាន នគរបាល យោធា​ស្រុក​រដ្ឋបាល​ព្រៃឈើ នគរ​ដែនដី តំណាង​អភិបាលស្រុក ដឹកនាំ​ដោយ លោក ជេ​ត ខេមរា ព្រះរាជអាជ្ញា​នៅ​ព្រឹក​ថ្ងៃទី​២២​ខែឧសភា​ឆ្នាំ​២០២០​។​

សមត្ថកិច្ច​ចូលរួម​នៅក្នុង​ប្រតិបត្តិការ​បាន​បង្ហើប​ថា​ក្រោយពី​មានការ​ប្រជុំ​ក្រោម​ការដឹកនាំ​ដោយ​លោក​ម៉ុម​សារឿន​អភិបាលខេត្ត​ស្ទឹងត្រែង​។​លោក​អភិបាលខេត្ត​បាន​ចាត់ចែង​បង្កើត​គណៈកម្មាការ​មួយ​ដឹកនាំ​ដោយ​ស្ថាប័ន​តុលាការ​ដើម្បី​អនុវត្ត​ទៅលើ​សកម្មភាព​កាប់​រុករាន​ទន្ទ្រាន​ដីព្រៃ​ខុសច្បាប់​យក​ជា​កម្មសិទ្ធិ​។​

ជាមួយ​នោះ​សមត្ថកិច្ច​ចម្រុះ​ដឹកនាំ​ដោយ​លោក​ជេ​ត​ខេមរា​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​បាន​ចុះ​ពិនិត្យ​ការកាប់​រានទន្ទ្រាន​ព្រៃ​យក​ដី​ធ្វើ​កម្មសិទ្ធិ​មួយកន្លែង​នៅ​ចំណុច​ភ្នំ​ចា​រ្យ​ភ្លើង​ស្ថិតនៅ​ចន្លោះ​ភូមិ​ស្រឡៅ​-​ភូមិ​វាល​ដេញ ឃុំ​អន្លង់​ជ្រៃ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង ។​

ប្រភពពី​សមត្ថកិច្ច​ចូលរួមបាន​បង្ហើប​ទៀតថា​ដោយសារ​ភូមិសាស្ត្រ​ឆ្ងាយ​ហើយ​នៅក្នុង​ព្រៃ​លំបាក​ក្នុងការ​ធ្វើដំណើរ​ជិះ​ម៉ូតូ​និង​គោយន្ត​ក្រុមការងារ​បាន​ចុះ​ពិនិត្យមើល​ទីតាំង​មួយកន្លែង​មិនទាន់មាន​ចំណាត់ការ​យ៉ាងណា​នៅឡើយ​ទេ​។​ក្រុមការងារ​នឹង​បន្ត​ចុះ​តាមដាន​ស្រាវជ្រាវ​ដល់ទី​តាំង​ជាច្រើន​កន្លែង​ទៀត​។​បន្ត​ចំណាត់ការ​ទៅតាម​ផ្លូវច្បាប់​៕S/​