​ឆក់​ទូរស័ព្ទ​នៅ​សង្កាត់​សំរោងក្រោម​នគរបាល​ប៉ុស្ដិ៍​កា​កាប​ទី​២​ស្ទាក់​ចាប់បាន​២​នាក់​

86
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញ​៖​ជនសង្ស័យ​២​នាក់​បាន​ឆក់​ទូរស័ព្ទដៃ​ពី​ស្ត្រី​ម្នាក់​កំពុងធ្វើដំណើរ​តាមផ្លូវ​បានសម្រេច​ហើយ​ព្យាយាម​រត់គេច​ពី​សង្កាត់​សំរោងក្រោម​ក្បែរ​វត្ត​កិ​ត្ត​ប្ប​ញ្ញោ​។​តែ​រត់​មិន​រួច​ត្រូវបាន​លោក​ភា​ប្រុស​នាយប៉ុស្តិ៍​កា​កាប​ទី​២​ដឹកនាំ​កម្លាំង​ស្ទាក់​ចាប់បាន​ទាំង​២​នាក់​ភ្លាមៗ​នៅតាម​ផ្លូវ​បេតុង​ភូមិ​ចម្ការឪឡឹក​សង្កាត់​កា​កាប​២​ខណ្ឌ​ពោធិ​សែន​ជ័យ​កាលពី​រសៀល​ថ្ងៃទី​២០​ខែឧសភា​ឆ្នាំ​២០២០​។​

​ជនសង្ស័យ​ទាំង​២​នាក់ ចាប់ខ្លួនបាន ទី​១ ឈ្មោះ សាន សុវណ្ណ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​សិស្ស ថ្នាក់​ទី​៩ នៅ​ភូមិ​ជ្រេស សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ ។ ទី​២ ឈ្មោះ មុត បញ្ញា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ​សិស្ស​នៅ​សង្កាត់​ផ្សារកណ្តាល​២​ខណ្ឌដូនពេញ​។​

សមត្ថកិច្ច​ដកហូត​បា​ន​ទូរស័ព្ទដៃ ហើយ​ប្រ​ជូន​ជូន​ជនរងគ្រោះ​វិញ​ហើយ ដកហូត​ម៉ូតូ​មួយគ្រឿង ម៉ាក​ហុងដា សេ​១២៥ សេរី​២០២០ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1IF0566​ជា​មធ្យោបាយរ​បស់ជនស​ង្ស័​យ​ជិះ​ដើរ​ឆក់​រាល់ថ្ងៃ​៕S/​