​ឆ្នាំ​ទី​៤​នៃ​ការ​ជិះ​កង់​ដើម្បី​មន្ទីរពេទ្យ​កុមារ​អង្គរ​អង្គាស​ថវិកា​បាន​១៨.០០០​ដុល្លារ​

294
ចែករម្លែក

ដោយ​:​ភ្នំ​ស្វាយ​/​បន្ទាយមានជ័យ​:​ឆ្នាំ​ទី​៤​នៃ​ការ​ជិះ​កង់​ដើម្បី​មន្ទីរពេទ្យ​កុមារ​អង្គរ​នៅ​ខេត្តបន្ទាយមានជ័យ​កាលពី​ថ្ងៃទី​៧​ខែកញ្ញា​ឆ្នាំ​២០១៩​អង្គាស​បាន​ថវិកា​ចំនួន​ន​១៨.០០០​ដុល្លារ​។​ឯ​ការចំណាយ​លើក​កា​រៀបចំ​សម្ភារៈ​អាហារ​ភេសជ្ជ​:​គឺជា​បន្ទុក​របស់​ក្រុមប្រឹក្សា​ក្រុម​ជិះ​កង់ខេត្ត​បន្ទាយមានជ័យ​និង​សប្បុរស​ជ​នានា ។​

កម្មវិធី​លើក​នេះ​គឺ​រៀបចំ​ជួបជុំ​នៅ​សាលារៀន​ចិន​ផី​ឆឹង​ក្នុង​សង្កាត់​កំពង់ស្វាយ​ហើយ​ជិះ​ធ្វើដំណើរ​តាមតម្រាយ​ផ្លូវជាតិ​លេខ​៥៦ ផ្លូវជាតិ​លេខ​៦ ស្ពានថ្ម​ស្ទឹង​សិរីសោភ័ណ​អំណោយ​សម្តេច​ហ៊ុន សែន ផ្លូវ​ស្ពាន​ផ្សារ​រាត្រី​ទៅ​សម្រាក​នៅ​អាហា​រដ្ឋា​ន​ដើម​ធ្នង់​នា​សង្កាត់​ព្រះ​ពន្លា​។​

តទៅ​តាមផ្លូវ​ជាតិ​លេខ​៥ រង្វង់​ជំទាវ​ស្រី​គ្រប់លក្ខណ៍​រង្វង់​មូល​រូប​អវតារ​លោ​កិ​ស្វរ​:​ព្រហស្ថ​៣២​រួច​ទៅ​សម្រាក​និង​រាំ​កម្សាន្ត​នៅ​សាលាបឋមសិក្សា​ភ្នំ​បាក់​សង្កាត់​ទឹកថ្លា​។​ត្រឡប់​តាម​វិថី​៧​មករា​ឬ​ផ្លូវ​វាង​ក្រុង​មកជួបជុំ​ពិសារ​អាហារ ភេសជ្ជ​: និង​ធ្វើ​កម្មវិធី​បិទ​នៅ​សាលារៀន​ចិន​ផី​ឆឹង​ដដែល ។​

​លោក​តាប់​ខែម​ប្រធាន​ក្រុម​អ្នកជិះ​កង់​ខេត្តបន្ទាយមានជ័យ​ឱ្យដឹងថា​:​នៅ​ឆ្នាំ​ទី​៤​នៃ​ការជួបជុំ​ជិះ​កង់​ដើម្បី​សុខភាព​មិត្តភាព​និង​សប្បុរសធម៌​នេះ​មាន​ក្រុម​អ្នកជិះ​កង់​មកពី​ក្រុម​អ្នកជិះ​កង់​ខេត្តបន្ទាយមានជ័យ​។​អ្នកជិះ​កង​មកពី​អង្គភាព​រដ្ឋ​ន​អង្គការ​ក្រុមហ៊ុន​និង​អាជីវករ​នានា​ព្រមទាំង​អ្ម​ក​ជិះ​កង់​មកពី​ខេត្ត​ប៉ៃលិន ខេត្តសៀមរាប​និង​មកពី​ខេត្ត​បូរី​រម្យ​ប្រទេស​ថៃ​សរុប​ជាង​៥០០​នាក់ ។​

ក្នុងនោះ​សមាជិក​អ្ម​ក​ជិះ​កង់​មួយចំនួន​បាន​បរិច្ចាគ​ថវិកា​ផ្ទាល់ខ្លួន​ចំនួន​១៥​ដុល្លារ​សម្រាប់​គាំទ្រ​មូល​និ​ធី​មន្ទីរពេទ្យ​កុមារ​អង្គរ​នេះ​។​ចុងភៅ​សៀង​ហៃ​ឧបត្ថម្ភ​អាហារ​,​ក្រុមហ៊ុន​នៃ​ភេសជ្ជ​:​ស្ព​ន់​ស័​រ​ឧបត្ថម្ភ​ភេសជ្ជ​:​និង​ថវិកា​។​ល​។​គឺ​តួលេខ​បឋម​កម្មវិធី​នេះ​អង្គាស​បាន​ថវិកា​បានគិត​ជា​ន្រា​ក់​១៨.០០០​ដុល្លារ​៕S/

​រូបថត​:​លោក​អ៊ុ​រាត្រី​លោកតា​ប់​ខែម​លោក​ពិន​ណាវី​ប្រគល់​ប័ណ្ណ​ថ្លែងអំណរគុណ​ដល់​ក្រុម​អ្នកជិះ​កង់​និង​ម្ចាស់​ឧបត្ថម្ភ​មូល​និ​ធី​ដល់​ម​ន្ទិ​រ​ពេទ្យ​កុមារ​អង្គរ​ឬ​ពេទ្យ​បេះដូង ខេត្តសៀមរាប ( រូប​: ភ្នំ​ស្វាយ​)​