​ឆ្លង​ចរន្តអគ្គិសនី​ឆាបឆេះ​ខ្សែភ្លើង​យ៉ាង​សន្ធោសន្ធៅ​

894
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​រថយន្ត​ធុន​ធំ​មួយគ្រឿង​ដឹក​ឥ​វ៉ាន់​សំពីងសំពោង​ខ្ពស់​ពេក​បើក​មិន​ប្រយ័ត្ន​បណ្តាលឱ្យ​ទាក់​ខ្សែរ​ភ្លើង​ដែល​ដាក់​ទទឹង​ថ្នល់​ដាច់​ឆ្លង​ចរន្តអគ្គិសនី​បង្ក​ឲ្យ​មាន​អណ្តាតភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​។​

ហេតុការណ៍​បានកើត​ឡើង​ត្រង់ចំណុច​ជិត​សាលារៀន​អាយ​អាយ​ស៊ី​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២​ក្នុង​សង្កាត់​ចាក់អង្រែ​ក្រោម​ខណ្ឌមានជ័យ​នៅ​យប់​រំលងអធ្រាត្រ​ចូល​ថ្ងៃទី​២៥ ខែកញ្ញា​ឆ្នាំ​២០១៨ ។​

​តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​មាន​រថយន្ត​ធុន​ធំ​មិន​ចាំ​ម៉ាក​មួយគ្រឿង​ដឹក​ឥ​វ៉ាន់​កម្ពស់​ខ្ពស់​ពេក​បណ្ដាល​ឲ្យ​ទាក់​ខ្សែភ្លើង​ដាច់​នឹង​ឆ្លង​ចរន្តអគ្គិសនី​ឆាបឆេះ​នៅ​បង្គោល​ភ្លើង​លេខ​ប​.​ត​518.102​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​២​ទិសដៅ​ពី​ជើង​ទៅ​ត្បូង។រថយន្ត​បង្ក​ព្យាយាម​បើក​រត់​បាត់ស្រមោល​។​

បង្ក​ឲ្យ​មាន​អណ្ដាតភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ក៏​ដូច​ស​ម្ត្ថ​កិច្ចទំនាក់ទំនង​ទៅខាង​អគ្គិសនី​ឲ្យ​បិទ​ភ្លើង​និង​ទាក់ទង​ទៅ​ឡានទឹក​ឱ្យមក​បាញ់​ផងដែរ ប្រជាពលរដ្ឋ​យក​បំពុង​មក​បាញ់​អស់​ជាច្រើន​បំពុង​នៅ​មិន​រលត់​។​

ពេលនោះ​ខាង​អគ្គិសនី​បាន​បិទ​ភ្លើង​ប្រជាពលរដ្ឋ​បាន​ទាញ​ទុយ​យោ​ទឹក​មក​បាញ់​ឲ្យ​រលត់ទៅវិញ​នៅវេលា​ម៉ោង​១​យប់​ថ្ងៃខែ​ឆ្នាំ​ដដែល​ហើយក៏​មាន​ឡានទឹក​មកដល់​តែ​បាន​រលត់​ទៅហើយ​ដោយសា​រ​ប្រជាពលរដ្ឋ​នាំគ្នា​បាញ់​ពន្លត់​៕S/​

​ឆ្លង​ចរន្តអគ្គិសនី​ឆាបឆេះ​ខ្សែភ្លើង​យ៉ាង​សន្ធោសន្ធៅ​