​ឆ្លង​ចរន្តអគ្គិសនី​ឆេះ​សាល​មហោស្រព​ព្រះ​សីហមុនី​ខេត្តកំពង់ចាម​បង្ក​ភ្ញាក់ផ្អើល​

864
ចែករម្លែក

​ដោយ​:​គង់​ហេង​/​កំពង់ចាម​:​អគ្គិ​ស​ភ័យ​ដែល​ផ្តើម​ពី​ការឆ្លង​ចរន្តអគ្គិសនី​បាន​បង្ក​ឲ្យ​មាន​អណ្តាតភ្លើង​ឆាបឆេះ​ផ្នែក​ខាងក្នុង​នៃ​សាល​មហោស្រព​ព្រះ​សីហមុនី​ខេត្តកំពង់ចាម​។​ប៉ុន្តែ​ការឆាបឆេះ​បាន​ប៉ុន្មាន​នាទី​កាលពី​ថ្ងៃទី​១២​ខែសីហា​ឆ្នាំ​២០១៨​នោះ​ត្រូវបាន​រថយន្ត​ពន្លត់​អគ្គិ​ស​ភ័យ​សង្គ្រោះ​ពន្លត់ភ្លើង​បាន​ដោយ​ជោគជ័យ គឺ​គ្មាន​ប៉ះពាល់​ដល់​ជីវិត​មនុស្ស​ឡើយ​។​
​ ​
​មន្ត្រីនគរបាល​ផ្នែក​ពន្លត់​អគ្គិ​ស​ភ័យ​ខេត្តកំពង់ចាម​បាន​និយាយថា​ហេតុការណ៍​ភ្លើង​ឆេះ​សាល​មហោស្រប​ខាងលើ​មាន​ទីតាំង​ស្ថិត​ក្នុងភូមិ​ទី​១៥​សង្កាត់​កំពង់ចាម​ក្រុង​កំពង់ចាម​គឺមាន​ម្ចាស់​វិនិយោគ​គ្របគ្រង​ដោយ​លោក​យ៉េន​សារិទ្ធ​អាយុ​៥៧​ឆ្នាំ​។

​រយ​:​ពេល​ជាង​មួយ​ម៉ោង​ខាង​នគរបាល​ពន្លត់​អគ្គិ​ស​ភ័យ​នៃ​ស្នងការ​ខេត្តកំពង់ចាម​បាន​ប្រើប្រាស់​រថយន្ត​ចំនួន​ពីរ​គ្រឿង​បាញ់​ពន្លត់​ផ្នែក​ខាងក្នុង​មហោស្រប​ដោយ​សុវត្ថិភាព គឺ​មិនមាន​អណ្តាតភ្លើង​ចេញមក​ខាងក្រៅ​ទេ​។​
​ ​
​ប្រភពព័ត៌មាន​ដដែល​បាន​ឲ្យ​ដឹង​ទៀតថា អគ្គិ​ស​ភ័យ​នេះ​បាន​បង្ក​ឲ្យ​ឆេះ​ខូចខាត​អស់​កៅអី​ពួក​ចំនួន ៨៥ ក្នុង​កៅអី​សរុប​ចំនួន ៨៥០​។ ឆេះ​អស់ទាំង​ស្រុង​ពិ​ដាន​ដំបូល​ជា​ម្នាងសិលា ១០០ ភាគរយ​។ ឆេះ​ជញ្ជាំង​ជា​កាំ​ម្ញី​អស់​មួយ​ចំហៀង និង​ឆេះ​អស់​ទ្វារ​ឈើ​ចំនួន ពីរ សន្លឹក​៕S/

​ឆ្លង​ចរន្តអគ្គិសនី​ឆេះ​សាល​មហោស្រព​ព្រះ​សីហមុនី​ខេត្តកំពង់ចាម​បង្ក​ភ្ញាក់ផ្អើល​


​ ​