​ជនសង្ស័យ​ប្រុស​ស្រី​៥​នាក់​ត្រូវ​នគរបាល​ឃាត់ខ្លួន​ជាប់​ពាក់ព័ន្ធ​គ្រឿងញៀន​

1029
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​សមត្ថកិច្ច​ខណ្ឌ​សែន​សុខ​ក្រោម​បញ្ជា​រលោក វរសេនីយ៍ឯក ហ៊ួ​រ ម៉េង​វ៉ាង អធិការ​ខណ្ឌ សែន​សុខ បាន​ឃាត់​ខ្លះ​ន​ជនសង្ស័យ​ប្រុស​ស្រី​៥​នាក់​ជា​បន្តបន្ទាប់​ក្រោយពី​ធ្វើ​តេស​ទឹកនោម​រកឃើញ​មាន​ផ្ទុក​សារធាតុ​ញៀន​នៅក្នុង​ខ្លួន​។​កាលពី​ព្រឹក​ថ្ងៃទី​៣ ខែ ឧសភា ឆ្នាំ​២០១៨ វេលា​ម៉ោង​០១​និង​១០​នាទី​ទាបភ្លឺ​ក្នុង​សង្កាត់​គោក​ឃ្លាង​និង​សង្កាត់​ភ្នំពេញ​ថ្មី​និង​សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា​ជនសង្ស័យ​ទាំង​៥​នាក់​ដែល​ឃាត់ខ្លួន​នេះ​ទី​១/​ឈ្មោះ​ស៊ា​វិសុទ្ធ​អាយុ​៣១​ឆ្នាំ​។​ទី​២/​ឈ្មោះ​ផន សៅ​គុណ អាយុ​២៨​ឆ្នាំ​។​ទី​៣/​ឈ្មោះ​សាត​វុ​ធ​អាយុ​២៤​ឆ្នាំ​(​ទាំង​២​នា​កើ​ឃាត់​នៅ​សង្កាត់​អូរ​បែ​កក​ហ​អម​)​។​ទី​៤/​ឈ្មោះ​អុក ស៊ីណា​រ៉ា អាយុ​៣៦​ឆ្នាំ​។​ទី​៥​ឈ្មោះ​យឿន ស្រី​ខួច អាយុ​២២​ឆ្នាំ​ជា​ប្រពន្ធ (​អុក ស៊ីណា​រ៉ា ឃាត់​នៅ​សង្កាត់​ភ្នំពេញ​ថ្មី​)​។​

​សមត្ថកិច្ច​ប្រាប់ថា មុន​និង​ឈានដល់​ធ្វើការ​ឃាត់​ខ្លួ​ជនសង្ស័យ​ទាំង​៥​នាក់​ខាងលើ​គឺ​កម្លាំង​នគរបាល​
​បានធ្វើការ​ល្បាត​ក្នុង​មូលដ្ឋាន​ដើម្បី​ទប់ស្កាត់​បទល្មើស​ផ្សេងៗ​ហើយ​បានឃើញ​ពួកគេ​ដើរ​តាមផ្លូវ​មានការ​សង្ស័យ​បាន​ឃាត់​យក​សាកសួ​និង​ធ្វើ​តេស​ក្នុង​ទឹកនោម​ដើម្បី​រក​សារធាតុ​ញៀន​ជា​លិ​ទ្ធិ​ផល​ក្រោយពី​ពិនិត្យ​ហើយ​ឃើញ​មាន​សារធាតុ​ញៀន​ទើប​សមត្ថកិច្ច​ឃាត់ខ្លួន ។​ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៥​នាក់​ត្រូវបាន​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕S/​

​ជនសង្ស័យ​ប្រុស​ស្រី​៥​នាក់​ត្រូវ​នគរបាល​ឃាត់ខ្លួន​ជាប់​ពាក់ព័ន្ធ​គ្រឿងញៀន​