​ជនសង្ស័យ​ម្នាក់​លួច​គាស់​ទ្វារ​ឃ្លាំង​យក​សម្ភារ​ត្រូវ​ឃាត់ខ្លួន​

84
ចែករម្លែក

ដោយៈ សាវ​រក្ស​/​ភ្នំពេញៈ ជនសង្ស័យ​ម្នាក់ ដែល​លួច​គាស់​ទ្វារ​ឃ្លាំង​យក​សម្ភារ​ផលិតផល​មួយចំនួន ត្រូវ​កម្លាំង​នគរបាល ខណ្ឌ ឫស្សីកែវ​ឃាត់ខ្លួន​នៅ​ព្រឹក​ថ្ងៃទី​៧​ខែមេសា​ឆ្នាំ​២០២០ នៅ​ចំណុច ឃ្លាំង លេខ​២២៣J ផ្លូវ ៥៩៨ ក្រុមទី​៦ ភូមិ​គង្គា​ផុស សង្កាត់ ទួល​សង្កែ ង​ទី​២ ខណ្ឌឫស្សីកែវ​។

​លោក​ហ៊ាង ថា​រ៉េត អធិការនគរបាល​ខ​ណ្ឌ​ឬ​ស្សី​កែវ បានឱ្យដឹងថា ជនសង្ស័យ​ដែល​លួច​គាស់​ឃ្លាំង មានឈ្មោះ តូប ស្មា​អែល ភេទ​ប្រុស អាយុ ៣៧​ឆ្នាំ (​មាន​សារធាតុ​ញៀន​)​។​ចំណែក​ជនរងគ្រោះ​ឈ្មោះ រ៉​ន សុភាព ភេទ​ប្រុស អាយុ ៣៩​ឆ្នាំ មុខរបរ អ្នកគ្រប់គ្រង​នៅ​ឃ្លាំង​ស្នាក់​នៅផ្ទះ​លេខ​៣៥​ភូមិ​ស្ពាន​ខ្ពស់ សង្កាត់ គីឡូម៉ែត្រ លេខ ៦ ខណ្ឌ ឬ​ស្សី​កែវ ។ រីឯ​សម្ភារ​ដកហូត​រួមមាន​១/-​ដុំ​ស៊ុប​ខ្នុរ ៩​កេស​។ ២/​ច្រាស់​ដុសធ្មេញ​១០​កេស​។ ៣/-​សាប៊ូកក់សក់​១​កេស​កន្លះ​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​កម្លាំង​ជំនាញ​បញ្ជូន​ទៅកាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌឫស្សីកែវ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​បន្ត​តាម​និតិ​វិធី​៕S/​