​ជន​ត្រូវ​ចោទ​ម្នាក់​ត្រូវបាន​ចាប់ខ្លួន​ដោយ​ដីកា​របស់​តុលាការ​ខេត្តសៀមរាប​

114
ចែករម្លែក

ដោយ​គូលែន​/​សៀមរាប​:​ជន​ម្នាក់​ត្រូវ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ស្រុក​សូទ្រនិគម​ចាប់ខ្លួន​តាម​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​របស់​សាលាដំបូង​ខេត្តសៀមរាប​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ថ្ងៃទី​១​ខែឧសភា​ឆ្នាំ​២០២០​នេះ​ស្ថិតនៅ​ភូមិ​ដំ​ដែក​ផ្សារ​ឃុំ​ដំ​ដែក​ស្រុក​សូទ្រនិគម​ខេត្តសៀមរាប​។​

​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ស្រុក​សូទ្រនិគម បាន​និយាយថា​ជន​ត្រូវ​ចោទ​មានឈ្មោះ​ម៉ម​សុ​វី​ភេទ​ប្រុស អាយុ​១៩​ឆ្នាំ​ទីលំនៅ​ភូមិ​ដំ​ដែក​ផ្សារ​ឃុំ​ដំ​ដែក​ស្រុក​សូទ្រនិគម​ខេត្តសៀមរាប​ពីបទ​សមគំនិត​ក្នុង​អំពើ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សា​ធាតុ​ញៀន ។​

សមត្ថកិច្ច​បាន​បន្តថា​ចុះ​អនុវត្តន៍​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​របស់​សាលាដំបូង​តាម​ដីកា​លេខ​៧៨/២០២០​ចុះ​ថ្ងៃទី​១៧​ខែ​គុ​ម្ភៈ​ឆ្នាំ​២០២០​ចេញ​ដោយ​លោក​ជួន​សុរា​សី​ចៅក្រម​ស៊ើបសួរ​។​លទ្ធផល​ចាប់ខ្លួន​ជន​ត្រូវ​ចោទ​ឈ្មោះ​ម៉ម​សុ​វី​ពីបទ​សមគំនិត​ក្នុង​អំពើ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សា​ធាតុ​ញៀន​ដែល​ប្រព្រឹត្ត​នៅ​ចំណុច​ទំនប់​៧៨ ក្នុងភូមិ​សាស្ត្រ​ភូមិ​ស្រម៉​ធំ ឃុំ​ដាន​រុន ស្រុក​សូទ្រនិគម ។​

​ជន​ត្រូវ​ចោទ​ឈ្មោះ ម៉ម សុ​វី ប្រគល់ឱ្យ​ការិយាល័យ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប បន្ត​នីតិវិធី ដើម្បី​បញ្ជូនទៅ​សាលាដំបូង​ខេត្តសៀមរាប​៕S/

​រូបភាព​:​ជន​ត្រូវ​ចោទ​ម្នាក់​ត្រូវបាន​ចាប់ខ្លួន​ដោយ​ដីកា​បង្គាប់​អោយ​ចាប់ខ្លួន​របស់​សាលាដំបូង​ខេត្តសៀមរាប​៕​គូលែន​