​ជាង​មួយ​ម៉ឺន​នាក់ ចូលរួម​រត់​ពាក់កណ្ដាល ម៉ា​រ៉ា​តុង​អន្តរជាតិ អង្គរ ឆ្នាំនេះ​

266
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖
ព្រឹត្តិការណ៍​រត់​ពាក់កណ្ដាល ម៉ា​រ៉ា​តុង​អង្គរវត្ត អន្តរជាតិ ដែល​ធ្វើឡើង​នា​ព្រឹក​ថ្ងៃទី​៨ ធ្នូ មាន​អ្នកចូលរួម ចំនួន​ជាង មួយ​ម៉ឺន​នាក់​ឯណោះ ។​

លោក ថោង ខុន ប្រគល់រង្វាន់ជូនអ្នកឈ្នះ

​វិញ្ញាសា ដែល​ដាក់​ឲ្យ​រត់ មាន​ចំនួន ១២ ។​សម្រាប់​វិញ្ញាសា​រត់ ២១​គីឡូម៉ែត្រ​បុរស ចំណាត់ថ្នាក់​លេខ​១ បាន​ទៅលើ​កីឡាករ មកពី​ប្រទេស​ជប៉ុន Saiki Suki Makino ដែល​រត់​ក្នុង​ថិរវេលា ១​ម៉ោង ០៧​នាទី ៣៤​វិនាទី ។ លេខ​២ កីឡាករ Fabian Downs មកពី​ប្រទេស​ឆែក ដែល​រត់​ក្នុង​ថិរវេលា​១​ម៉ោង ០៩​នាទី ៣០​វិនាទី និង លេខ​៣ កីឡាករ Samuel Fletcho មកពី​សហរដ្ឋអាមេរិក ដែល​រត់​ក្នុង​ថិរវេលា​១​ម៉ោង ០៩​នាទី ៣៤​វិនាទី ។​

សកម្មភាព​រត់​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​

​រត់​២១​គីឡូម៉ែត្រ​នារី ចំណាត់ថ្នាក់​លេខ​១ បាន​ទៅ​កីឡាការិនី Nic Amlosibi មកពី​ប្រទេស​អៀរ​ឡង់ ដែល​រត់​ក្នុង​ថិរវេលា​១​ម៉ោង ២៤​នាទី ៥៥​វិនាទី​។ លេខ​២ កីឡាការិនី Marina Malsuwa មកពី​ប្រទេស​ជប៉ុន រត់​ក្នុង​ថិរវេលា​១ ម៉ោង ២៨​នាទី ២៤​វិនាទី និង​លេខ​៣ កីឡាការិនី Honi មកពី​ប្រទេស​ជប៉ុន រត់​ក្នុង​ថិរវេលា ១​ម៉ោង ២៩​នាទី ១៩​វិនាទី​។​

កីឡាករកម្ពុជា ដែលទទួលបានជ័យជំនះ

​រត់​១០​គីឡូម៉ែត្រ​បុរស ចំណាត់ថ្នាក់​លេខ​១ បាន​ទៅ​កីឡាករ​កម្ពុជា វ៉ាន់ ភា​រ៉ា រត់​ក្នុង​ថិរវេលា ៣៥​នាទី ១៥​វិនាទី ០៣ ។ ចំណាត់ថ្នាក់​លេខ​២ បាន​ទៅ​កីឡាករ​ជប៉ុន Miazaki រត់​ក្នុង​ថិរវេលា​៣៥​នាទី ៤៦​វិនាទី​៨០ និង​ចំណាត់ថ្នាក់​លេខ​៣ បាន​ទៅ​កីឡាករ​កម្ពុជា សុខ ចិន្ដា រត់​ក្នុង​ថិរវេលា​៣៧​នាទី ១៩​វិនាទី​៥០ ។​

សកម្មភាព​រត់​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​

​រត់​១០​គីឡូម៉ែត្រ​នារី ចំណាត់ថ្នាក់​លេខ​១ កីឡាការិនី​អូស្ត្រាលី Rosel Bec រត់​ក្នុង​ថិរវេលា ៣៨​នាទី​៣០​វិនាទី ១៥ ។ លេខ​២ កីឡាការិនី​កម្ពុជា បុ​ទ​ម្ព​រ រត់​ក្នុង​ថិរវេលា ៤៦​នាទី​៤៤​វិនាទី​៦៩ និង​ចំណាត់ថ្នាក់​លេខ​៣ កីឡាការិនី​កម្ពុជា តាំង ស្រី​ភា រត់​ក្នុង​ថិរវេលា ៤៩​នាទី​៤៤​វិនាទី​៦២ ។​

​រត់​៥​គីឡូម៉ែត្រ​បុរស ចំណាត់ថ្នាក់​លេខ​១ កីឡាករ ឯម មឿ​ន រត់​ក្នុង​ថិរវេលា ១៨​នាទី​៣៤​វិនាទី​០៣ ចំណាត់ថ្នាក់​លេខ​២ កីឡាករ សៃ ម៉ៅ រត់​ក្នុង​ថិរវេលា ១៩​នាទី ១៨​វិនាទី​០៦ និង​លេខ​៣ កីឡាករ ចាន់ លាង​ហាក់ រត់​ក្នុង​ថិរវេលា ១៩​នាទី​២៣​វិនាទី​០៩ ។ ពួកគេ​ទាំង ៣​រូប ជា​កីឡាករ​កម្ពុជា​។​

សកម្មភាព​រត់​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​

​រត់​៥​គីឡូម៉ែត្រ​នារី ចំណាត់ថ្នាក់​លេខ​១ កីឡាការិនី​កម្ពុជា ហម សុភាព រត់​ក្នុង​ថិរវេលា​២៥​នាទី ៣៧​វិនាទី​៨៣​។ ចំណាត់ថ្នាក់​លេខ​២ កីឡាការិនី Amica Golloway រត់​ក្នុង​ថិរវេលា​២៥​នាទី ៥៩​វិនាទី​៥៧ និង​ចំណាត់ថ្នាក់​លេខ​៣ កីឡាការិនី Katherine រត់​ក្នុង​ថិរវេលា​២៧​នាទី ១៨​វិនាទី​២៣ ។ កីឡាការិនី ទាំង ២ រូបនេះ មកពី​សហរដ្ឋអាមេរិក​ជាមួយគ្នា ។​

​ក្រៅពីនេះ នៅមាន​វិញ្ញាសា សម្រាប់​ជនពិការ​ប្រណាំង​រទេះ​បុរស​-​នារី ចម្ងាយ​២១​គីឡូម៉ែត្រ ។ ពិការ​ជើង​បុរស និង​នារី ចម្ងាយ​១០​គីឡូម៉ែត្រ រត់​១០​គីឡូម៉ែត្រ ពិការ​ដៃ​បុរស និង​នារី ។​

​លោក ថោង ខុន ប្រធាន​គណៈកម្មាធិការ​ជាតិ អូឡាំពិក​កម្ពុជា បាន​អញ្ជើញ​ចូលរួម ក្នុង​ពិធី​បាញ់កាំភ្លើង ចេញដំណើរ និង​ប្រគល់​រង្វាន់ និង​វត្ថុ​អនុស្សាវរីយ៍ ដល់​ជ័យលាភី​ទៀតផង ៕v