​ជាន់មីន​ស្គរ​ផ្ទុះ​ដាច់​ជើង​ម្ខាង​នៅ​ព្រំដែន​កម្ពុជា​-​ថៃ​ត្រង់​ច្រមុះ​ភ្នំ​ដងរែក

578
ចែករម្លែក

ដោយ​:​ប​.​ជ័យ​/​បន្ទាយមានជ័យ​:​ស្ត្រី​ម្នាក់​ទៅ​ជីក​ទំពាំង​ឬ​ស្សី​ព្រៃ​បានជា​ន់​ចំ​មីន​ស្គរ​ផលិត​នៅ​ប្រទេស​ចិន បង្ក​ផ្ទុះ​ដាច់​ជើង​ម្ខាង​រងរបួស​ធ្ងន់​នៅ​ចំណុច​អូរ​ព្រំដែន​កម្ពុជា​-​ថៃ ស្ថិតក្នុង​ភូមិ​តា​ម៉ាំង ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ​កាលពី​ម៉ោង​៣​រសៀល​ថ្ងៃទី​១​ខែឧសភា​ឆ្នាំ​២០១៩​។​

​មន្ត្រីនគរបាល​ការពារ​ព្រំដែន​គោក​វរ​:​សេនា​តូច​លេខ​៧០៨​នៅ​ស្រុក​ថ្មពួក​បានឱ្យដឹងថា​:​ជនរងគ្រោះ​មានឈ្មោះ​ដុក​ស្រី​ពៅ​ស្រី​អាយុ​៣៣​ឆ្នាំ​រស់នៅ​ភូមិ​តា​ម៉ាំង​ឃុំ​គោក​រមៀត​ស្រុក​ថ្មពួក​ខេត្តបន្ទាយមានជ័យ​។

​នៅ​មុនពេល​កើតហេតុ​នោះ​ស្ត្រីជន​រងគ្រោះ​បាន​ចេញពីផ្ទះ​ធ្វើដំណើរ​ឆ្ពោះទៅកាន់​កន្លែងកើតហេតុ​ដើម្បី​ទៅរក​ជីក​ទំពាំង​ឬ​ស្សី​ព្រៃ​នៅក្នុង​ពោះ​អូរ​ព្រំដែន​កម្ពុជា​ថៃ​ជា​តំបន់​គ្រោះថ្នាក់​។​ក៏​ជួប​គ្រោះថ្នាក់​ដូចខាងលើ​អ្នកភូមិ​និង​នគរបាល​បាន​ដឹក​ជនរងគ្រោះ​ទៅ​មន្ទីរពេទ្យ ខេត្ត​មិត្តភាព​កម្ពុជា ជប៉ុន​- មង្គល​បូរី​ដើម្បី​សង្គ្រោះបន្ទាន់​៕S/

​រូបថត : ជាន់មីន​ស្គរ​ផ្ទុះ​ដាច់​ជើង​ម្ខាង របួសធ្ងន់​នៅ​ព្រំដែន​កម្ពុជា ថៃ នា​ច្រមុះ​ភ្នំ​ដងរែក ស្រុក​ថ្មពួក ( រូប​: ប​.​ជ័យ​)​