​ជិះ​កង់​ប្រមូល​មូលនិធិ​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​ខេត្តសៀមរាប​

548
ចែករម្លែក

ដោយ​គូលែន​/​សៀមរាប​:​កាលពី​ថ្ងៃទី​២១​ខែកក្កដា​ឆ្នាំ​២០១៩​សមាគម​ចលនា​យុវជន​កម្ពុជា​(​ក្រុម​១៥៧)​បានរៀបចំ​កម្មវិធី​ជិះ​កង់​ប្រមូល​មូលនិធិ​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​ខេត្តសៀមរាប​។​កម្មវិធី​នេះ​ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​លោក​ម៉ឹង​ពន្លក​ប្រធាន​សមាគម​ចលនា​យុវជន​កម្ពុជា​(​ក្រុម​១៥៧)​។​លោក​ទៀ​សីហា​អភិបាលខេត្ត​សៀមរាប និង​លោកស្រី ហ៊ុន ម៉ា​ណា អគ្គនាយិកា​វិទ្យុ​និង​ទូរទស្សន៍​បាយ័ន​។​

​លោក​ម៉ឹង​ពន្លក​បាន​និយាយថា​សមាសភាព​ដែល​បាន​ចូលរួម​កម្មវិធី​ជិះ​កង់​នេះ​គឺ​មកពី​ក្រុម​សមាគម​ចលនា​យុវជន​កម្ពុជា រាជធានី ខេត្ត សំខាន់​គឺ​ខេត្តសៀមរាប ដែលមាន​ចំនួន​កង់​ចូលរួម សរុប ៣១០​កង់ ។​ក្នុងការ​ប្រមូល​មូលនិធិ​ទ្រទ្រង់​មន្ទីរ​ទេ​ព្យ​គន្ធបុប្ផា​ខេត្តសៀមរាប​ដោយ​ទទួលបាន​ថវិកា​គិត​ជា​ប្រាក់​ខែ្មរ​ចំនួន​៧៥​លាន​រៀល​និង​ប្រាក់​ដុល្លារ​៥៩​ពាន់​៦០០​ដុល្លារ​អាមេរិក​ដែល​ទទួលបាន​ពី​សប្បុរសជន​ទាំង​ក្នុង ក្រៅប្រទេស ជូន​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​ខេត្តសៀមរាប​។

​លោក​បាន​បញ្ជាក់ថា​ថវិកា​ទាំងនេះ​ជាការ​បង្ហាញឱ្យឃើញ​ពី​ភាព​យកចិត្តទុកដាក់រ​បស់​ប្រមុខ​រាជរដ្ឋាភិបាល ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី ដែលជា​បិតា​សន្តិភាព​នៅ​កម្ពុជា ។ ដោយ​កត្តា​សន្តិភាព​នេះហើយ​ដែល​ធ្វើឱ្យ​យុវជន​យើង​មាន​សិទ្ធិ​ជ្រើសរើស​និង​បាន​ចូលរួម​ក្នុង​កិច្ចការពារ​កសាង និង អភិវឌ្ឍន៍​ប្រទេស ។

​លោក​ក៏បាន​ឱ្យដឹងទៀតថា ជាច្រើនលើក​មកហើយ នៅ​រៀងរាល់ឆ្នាំ សមាគម​ចលនា​យុវជន​កម្ពុជា (​ក្រុម​១៥៧ ) ក្នុង​ការរៀបចំ​កម្មវិធី​ជឹះ​កង់ ដោយ​ផ្អែកលើ​ទស្សន​វិ​ស្ស័​យ​រួមគ្នា​ជួយ​ដល់​សង្គម និង​ពង្រឹង​សកម្មភាព​មនុស្សធម៌​។​ម្យ៉ាងទៀត​ក្នុង​ការរៀបចំ​កម្មវិធី​ជិះ​កង់​សប្បុរស​ដើម្បី​មន្ទីរពេទ្យ​គន្ធបុប្ផា​ខេត្តសៀមរាប​ដែល​កំពុង​ត្រូវការ​ការចូលរួម​ជា​ចាំបាច់​សម្រាប់​ការជួយ​សង្គ្រោះ​ជីវី​ត​កុមារ​រាប់ពាន់នាក់​ជា​រៀងរាល់ថ្ងៃ ។

លោក​បាន​បញ្ជាក់ថា​សមា​គម​ចលនា​យុវជន​កម្ពុជា​(​ក្រុម​១៥៧)​គឺ​នៅតែ​បន្តធ្វើ​កម្មវិធី​ជឹះ​កង់​ប្រមូល​មូលនិធិ ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា ជា​រៀងរាល់ឆ្នាំ ក្នុងការ​ទ្រទ្រុង​សុខភាព មាតា និង​ទារក សំខាន់​ចំពោះ កុមារៗ ដោយ​មិន​ប្រកាន់ពូជសាសន៍ និន្នាការ​នយោបាយ​អី្វ​ឡើយ ។​

​លោក​ទៀ​សីហា​អភិបាលខេត្ត​សៀមរាប​ក៏បាន​ធ្វើការ​ថ្លែងអំណរគុណ​ចំពោះ​សមាគម​ចលនា​យុវជន​កម្ពុជា​(​ក្រុម​១៥៧)​ដែល​បាន​ជ្រើស​យក​ខេត្តសៀមរាប​ធ្វើ​កម្មវិធី​ជិះ​កង់​ប្រមូល​មូលនិធិ ទ្រទ្រង់​មន្ទីរពេទ្យ គន្ធបុប្ផា​ខេត្តសៀមរាប​។​លោក​បាន​បញ្ជាក់ថា​ជា​រៀងរាល់ឆ្នាំ​មន្ទីរពេទ្យ​គន្ធបុប្ផា​បានទទួល​ប្រាក់​បន្ថែម​លើ​ការលក់​ស​បុត្រ​ទស្សនា​អង្គរ​ព្រមទាំង​មាន​សប្បុរសជន​ក្នុង​និង​ក្រៅ​ស្រុក​បាន​បរិ​ច្ចា​ឧបត្ថម្ភ​គាំទ្រ​ដល់​មន្ទីរពេទ្យ ។

​សូមបញ្ជាក់​ផងដែរ​ថា ក្នុង​សកម្មភាព​នៃ​ការ​ជឹះ​កង់​នេះ ដោយ​ធ្វើដំណើរ​ក្នុង​ចម្ងាយ ៣៦​គីឡូម៉ែត្រ ដោយបាន​ចាប់​ចេញពី​ចំណុច​អង្គរ​ឃ្យុ​ង​យូរ​ទៅកាន់​មុខ​ព្រលាន​ជល់​ដំរី​ដោយ​ធ្វើការ​ជិះ​ឆ្លង​កាន់​នៅតាម​តំបន់​មាន​ឧបសគ្គ​កាត់​ព្រៃ​នៅ​ភូមិ​ក្នុង​តំបន់​អង្គ​រហើយ​បន្តដំណើរ​តាម​វង់​ធំ​ជិះ​កាត់​ព្រៃ​ឆ្លងស្ពាន​យោល និង បាន​បន្តដំណើរ​ឆ្ពោះ​មកកាន់​មន្ទីរពេទ្យ​គន្ធបុប្ផា​ដើម្បី​ធ្វើ​ពិធី​បញ្ចប់​កម្មវិធី​រប​ស់​ខ្លួន ៕S/

​រូបភាព​: ជិះ​កង់​ប្រមូល​មូលនិធិ ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​ខេត្តសៀមរាប ក្នុង​ពិធី​អបអរសាទរ​ខួប​១១​ឆ្នាំ​នៃ​ការបង្កើត​សមាគម​ចលនា​យុវជន​កម្ពុជា​៕​គូលែន​