​ជិះ​ម៉ូតូ​ឆ្លង​ផ្លូវត្រូវ​រថយន្តបុក​អូស​ជិត​១០០​ម៉ែត្រ​ ស្លាប់​ជាប់​ក្រោម​រថយន្ត​

546
ចែករម្លែក
  • 126
    Shares

​ដោយៈ​ចាន់តូ​/​ភ្នំពេញ​៖​ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​ខណៈពេល​ជិះ​ម៉ូតូ​ម្នាក់ឯង​បត់​ឆ្លងផ្លូវ​ ត្រូវ​រថយន្ត​តាក់ស៊ី​ម៉ាក​សាំ​យ៉ុង​បុក​អូស​ជាប់​កង់​ក្រោយ​ជាង​១០០​ម៉ែត្រ​ទើប​ឈប់​។​ភ្លាមៗ​នោះ​អ្នកបើកបរ​រត់គេចខ្លួន​ចូលក្នុង​ស្រះ​ពួន​ក្នុង​កំប្លោក​ក្បែរ​កន្លែងកើតហេតុ​ ក៏ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​។​

​ហេ​តុ​ការណ៍​បានកើត​ឡើង​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦​អា ​ចំណុច​មុខ​វត្ត​ខ្ទរ​ភូមិ​ខ្ទរ​ សង្កាត់​ព្រែកលៀប​ ខណ្ឌ​ជ្រោយចង្វា ​កាលពី​ព្រឹក​ថ្ងៃទី​៥​ខែមេសា​ឆ្នាំ​២០១៩​។​សព​បុរសរងគ្រោះ​មាន​អាយុ​ប្រ​ហែ​ជាង​២០​ឆ្នាំ​ គេមិនទាន់​ស្គាល់​អត្តសញ្ញាណនៅឡើយ​។​ជិះ​ម៉ូតូ​ម៉ាក​ឌ្រី​ម​សេ​១២៥​ស៊េរី​ឆ្នាំ​២០១៥ ​ពណ៌​ក្រហម​ពាក់​ស្លាក​លេខ​កំពង់ធំ​1H-3432​។​

​រថយន្ត​បង្ក​ម៉ាក​សាំ​យ៉ុង​ពណ៌​លឿង​ ពាក់​ស្លាក​លេខ​កំពង់ធំ​2A2384​ ជា​រថយន្ត​តាក់ស៊ី​កំពង់ធំ​ភ្នំពេញ​ អ្នកបើកបរ​ឈ្មោះ​តុង​ដេ​ត​ ភេទ​ប្រុស ​អាយុ​៣៦​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​ស្ទឹងសែន ​ឃុំ​កំពង់​ក្រ​បៅ​ ស្រុក​ស្ទឹងសែន ​ខេត្តកំពង់ធំ​។​

ក្រោយ​កើតហេតុ​ សមត្ថកិច្ច​ជំនាញ​ចុះមក​ធ្វើការ​វាស់វែង​យក​រថយន្ត​បង្ក​អ្នកបើកបរ​និង​ម៉ូតូ​រងគ្រោះ​ទៅ​រក្សារ​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ដើម្បី​ដោះស្រាយ​៕S/​Ha