​ជិះ​ម៉ូតូ​ជូន​មិត្តភក្តិ​ទៅផ្ទះ​បាត់​ខ្លួន​៧​ថ្ងៃ​ក្រុមគ្រួសារ​បាន​ត្រឹម​ទទួល​ឆ្អឹង​មួយកញ្ចប់​

1456
ចែករម្លែក

​ដោយៈ​សាវ​រក្ស​/​ភ្នំពេញ​:​យុវជន​ម្នាក់​ក្រោយពី​បាត់​ខ្លួន​អស់​រយៈពេល​៧​ថ្ងៃ​ក្រុមគ្រួសារ​រកឃើញ​វិញ​បាន​ត្រឹម​ឆ្អឹង​មួយកញ្ចប់​ដែល​គេ​បន្សល់ទុក​នៅ​វត្ត​ទួល​សន្តិ​វ័​ន្ត​ហៅ​វត្ត​ទួល​អស់លោក​។​ហេតុការណ៍​ដែល​ក្រុមគ្រួសារ​សព​ជនរងគ្រោះ​មក​យក​ធាតុ​ទៅធ្វើ​បុណ្យ​នោះ​នៅ​វត្ត​ទួល​សន្តិ​វ័ន​ភូមិ​បឹង​ឈូក​សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ឬ​ស្សី​កែវ​កាលពី​ថ្ងៃទី​៦​ខែកក្កដា​ឆ្នាំ​២០១៨​។​

​ក្រុមគ្រួសារ​បាន​និយាយ​រិះគន់​ដល់​សមត្ថកិច្ច​ប៉ុស្តិ៍​ស្ទឹងមានជ័យ​១​ដែល​មិន​ចុះទៅ​ធ្វើ​កំណត់ហេតុ​ដល់​មន្ទីរពេទ្យ​ហើយ​មិន​រាយការណ៍​ដល់​ក្រុមគ្រួសារ​ឱ្យបាន​ដឹង​។​ក្នុងនោះ​ជនរងគ្រោះ​មាន​អត្តសញាណ​ជាប់​នៅក្នុង​ខ្លួន​ផង​ទុក​រហូត​ជនរងគ្រោះ​ស្លាប់​នៅ​មន្ទី​ពេទ្យ​ហើយ​ដឹក​សព​ជនរងគ្រោះ​យកទៅ​បូជា​នៅ​វត្ត​ទួល​សន្តិ​វ័ន​បាន​៥​ថ្ងៃ​ទើប​ដឹង​ដំណឹង​ដល់​ក្រុមគ្រួសារ​ហើយ​មក​ទទួល​ធាតុ​(​ឆ្អឹង​)​យកទៅ​ធ្វើបុណ្យ​នៅ​គេហដ្ឋាន​ជនរងគ្រោះ​។

​សព​រងគ្រោះ​មានឈ្មោះ​ផុន​រដ្ឋា​ភេទ​ប្រុស​អាយុ​២១​ឆ្នាំ​មុខរបរ​បម្រើ​ការងារ​នៅ​អាហារ​ដ្ឋា​ន​ក្នុង​ព្រលាន​អន្តរជាតិ​ពោធិ៍ចិនតុង​ស្នាក់នៅ​ភូមិ​ព្រៃ​ជី​សាក់​សង្កាត់​ចោមចៅ​៣​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។
​ប្រភពពី​ក្រុមគ្រួសា​បានឱ្យដឹងថា​នៅមុន​ពេល​បាត់​ខ្លួន​នៅវេលា​ម៉ោង​៩​យប់​ថ្ងៃទី​២៨​ខែមិថុនា​ឆ្នាំ​២០១៨​ជ​នង​គ្រោះ​បាន​ត្រឡប់​មកពី​លេង​ខេត្តកំពត​ជាមួយ​មិត្តភក្តិ​ចូល​ផ្ទះ​នៅ​ជី​សាក់​បាន​មួយសន្ទុះ​ក៏​ចេញទៅ​ហូបចុក​(​ផឹកស៊ី​)​ជាមួយ​មិត្តភក្តិ​នៅ​ម្តុំ​ផ្សារ​ជូ​រី​ផ្លា​ហ្សា​។​

​រ​ហួត​ដល់​ម៉ោង​ប្រហែល​១០​យប់​បាន​បែកផ្លូវ​គ្នា​ចំណែក​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ដឹក​(​ជូន​)​មិត្តភក្តិ​ទៅ​ក្បាល់ថ្នល់​។​លុះ​ជិះ​ត្រឡប់​មកដល់​ស្ពាន​ស្ទឹងមានជ័យ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ដួល​ខ្លួនឯង​រងរបួស​ធ្ងន់​ត្រូវ​រថយន្ត​សា​ម៉ុ​យ​គ្លីនិក​ហុង​ហាក់​ដឹក​មក​សង្គ្រោះបន្ទាន់​។​ប៉ុន្តែ​គេ​ឃើញ​ជនរងគ្រោះ​មាន​អាកា​រៈ​ធ្ងន់ធ្ងរ​ពេក​ក៏​បញ្ជូន​ជនរងគ្រោះ​បន្ត​ទៅមក​មន្ទីរពេទ្យ​កាល់ម៉ែត​ក៏​ស្លាប់​រួច​ក៏​ដឹក​សាកសព​យកមក​បូជា​នៅ​វត្ត​ទួល​សន្តិ​វ័ន​ហៅ​វត្ត​អស់លោក​តែម្តង​។

​លុះ​មកដល់​ថ្ងៃទី​៥​ខែកក្កដា​ទើប​ក្រុមគ្រួសារ​បានទទួល​ដំណឹង​ក៏​មក​ទទួលយក​ធាតុ​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​យ​នៅផ្ទះ​ជនរងគ្រោះ​តាម​ប្រពៃណី​ឯ​ភូមិ​ព្រៃ​ជី​សាក់​សង្កាត់​ចោមចៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​៕S/

រូបជនរងគ្រោះកាលនៅរស់