​ជិះ​ម៉ូតូ​ជ្រុល​បុក​រថយន្ដ​សណ្ដោង​ដែល​ខូច​នៅ​កណ្ដាល​ផ្លូវស្លាប់​ម្នាក់​របួស​ធ្ងន់​ពីរ​នាក់​

423
ចែករម្លែក

ដោយ​៖​ម៉ា​រ៉ា​/​ភ្នំពេញ​៖​បុរស​បីនាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ឌុប​គ្នា​ក្នុង​ល្បឿន​លឿន​ជ្រុល​បុក​ពីក្រោយ​រថយន្ដ​សណ្ដោង​ធុន​ធំ​ដែល​ខូច​ឈប់​នៅ​កណ្ដាលផ្លូវ​បណ្ដាលឱ្យ​ស្លាប់​ម្នាក់​និង​ពីរ​នាក់​រងរបួស​ធ្ងន់​។​ហេតុការណ៍​គ្រោះថ្នាក់​ដ៏​រន្ធត់​នេះ​បាន​កើតឡើង​នៅមុខ​ក្រុមហ៊ុន​ផែស្ងួត​សូ​ងួន​តាម​បណ្ដោយ​ផ្លូវ​វេ​ង​ស្រេង ក្នុង​សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​កាលពី​យប់​ថ្ងៃទី​៣ ខែកុម្ភៈ​ឆ្នាំ​២០១៩ ។​

​សព​ជនរងគ្រោះ​មានឈ្មោះ សុង គឹម​ឡេង ភេទ​ប្រុស អាយុ​២៦ ស្នាក់នៅ​បុរី​សន្តិភាព សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​និង​មានមុខរ​បរជាក​ម្មក​រ​រោង​។​ក្រោយពី​កើតហេតុ​ជនរងគ្រោះ​ដែល​រងរបួស​ធ្ងន់​ពីរ​នាក់​ត្រូវ​រថយន្ដ​សង្គ្រោះបន្ទាន់​ដឹកយក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​៕S/