​ជូន​ដំណើរ​កីឡាករ​ពិការ​ទៅ​ប្រកួត​អាស៊ី​ប៉ា​រ៉ា​ហ្គេម​លើក​ទី​៣​នៅ​ឥណ្ឌូនេស៊ី​

1330
ចែករម្លែក

​ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​នៅ​ព្រឹក​ថ្ងៃទី​១​ខែតុលា​ឆ្នាំ​២០២៨​លោក​ស​សុខា​រដ្ឋលេខាធិកា​រ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​បាន​ជូន​ដំណើរ​កីឡាករ​កីឡាការិនី​ពិការ​ចំនួន​៤៥​នាក់​ទៅ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​អាស៊ី​ប៉ា​រ៉ា​ហ្គេម​លើក​ទី​៣​នៅ​ប្រទេស​ឥណ្ឌូនេស៊ី​ចាប់ពី​ថ្ងៃទី​១-១៤​ខែតុលា​ឆ្នាំ​២០១៨ ។​

​ប្រភេទ​កីឡា​ដែល​ត្រូវ​ប្រកួត​រួមមាន​៖​បាល់បោះ​ជិះរទេះ​ជនពិការ​ចំនួន​១២​រូប​,​ធែ​ន​ពី​ន​ប៊ូ​លីង ចំនួន ២​រូប​,​បាញ់​ធ្នូ​ចំនួន​៤​រូប​,​អត្តពលកម្ម​ចំនួន​៥​រូប​និង​ហែល​ទឹក​ចំនួន​៤​រូប​។​លោក​ស​សុខា​បាន​មានប្រសាសន៍ថា​ដើម្បី​ជាការ​លើកទឹកចិត្ត​លោក​និង​ក្រុមគ្រួសារ​ក៏បាន​ឧបត្ថម្ភ​ថវិកា​១០០​ដុល្លារ​ក្នុង​ម្នាក់ៗ បន្ថែម​ពីលើ​ថវិកា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុនសែន​នាយករដ្ឋមន្ត្រី​ដែល​បាន​ឧបត្ថម្ភ​ម្នាក់ៗ ២០០​ដុល្លារ​។​

​ជាមួយគ្នានេះ​លោក​ស​សុខា​បាន​ជូនពរ​កីឡាករ​កីឡាការិនី​ពិការ ទាំង ៤៥​រូប ក៏ដូចជា ថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ​ប​ង្វិ​ក​ទាំងអស់ ដែល​បាន​ដឹក​នាំទៅ សូម​មាន​សុខ​ភាពល្អ សុខ​សុវត្ថិភាព​តាមផ្លូវ​ជានិច្ច និង​ទទួលបាន​ជោគជ័យ​នាំមក​នូវ​កិត្តិយស​ដ៏​ត្រចះត្រចង់​ជូន​ព្រះរាជាណាចក្រ​កម្ពុជា​ជានិច្ច​និរន្តរ៍​តរៀង​ទៅ​៕S/

​ជូន​ដំណើរ​កីឡាករ​ពិការ​ទៅ​ប្រកួត​អាស៊ី​ប៉ា​រ៉ា​ហ្គេម​លើក​ទី​៣​នៅ​ឥណ្ឌូនេស៊ី​