​ជំនាញ​បញ្ជូន​ជនសង្ស័យ​៣​នាក់​ទៅ​តុលាការ​ពីបទ​ជួរ​ដូរ​គ្រឿងញៀន​

108
ចែករម្លែក

ដោយ​៖​គ្រញូង​/​បាត់ដំបងៈ​នៅ​ព្រឹក​ថ្ងៃទី​២​ខែឧសភា​ឆ្នាំ​២០២០​កម្លាំង​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បាន​បញ្ជូន​ជនសង្ស័យ​បីនាក់​ទៅ​តុលាការ​ក្រោយពេល​កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន​នគរបាល​ស្រុក​សំពៅ​លូន​ចាប់ខ្លួនបាន​។​កាលពី​នៅ​ល្ងាច​ថ្ងៃទី​៣០​ខែមេសា​ឆ្នាំ​២០២០​នៅ​ចំណុច​ក្រុមទី​៣​ភូមិ​ពោធិ​ជ្រៃ​ឃុំ​សិរី​មានជ័យ​ស្រុក​សំពៅ​លូន​។​

​លោក​វរសេនីយ៍ឯក​ពេជ្រ​សា​រ៉ែ​ន​អធិការនគរបាល​ស្រុក​សំពៅ​លូន​បានឱ្យដឹងថា​ជនសង្ស័យ​ប្រុស​ទាំងបី​មាន​១​ឈ្មោះ​គង់​វុទ្ធី​ហៅ​ធី​អាយុ​៣៦​ឆ្នាំ​នៅ​ភូមិ​ប្រឡាយ​ប្រាក់​អង្គរ​បាន​ស្រុក​សំពៅ​លូន​។​២​ឈ្មោះ​ប៊ុន​ម៉ា​លិ​ស​អាយុ​៣០​ឆ្នាំ​នៅ​ភូ​ុ​មិត្រ​ពាំង​ព្រលិត​ឃុំ​សន្តិភាព​ស្រុក​សំពៅ​លូន​និង​៣​ឈ្មោះ​ង៉ូ​វសា​អាយុ​២៦​ឆ្នាំ​នៅ​ភូមិ​ពោធិ​ជ្រៃ​ឃុំ​សិរី​មានជ័យ​ស្រុក​សំពៅ​លូន​។​

​វត្ថុតាង​ដែល​ចាប់យក​បាន​រូ​ម​មាន​:​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​ម៉ី​ន​(​ម៉ា​ទឹកកក​ICE)​ចំនួន​៥​ថង់​ទម្ងន់​១៨,៧៧​ក្រាម​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​ម៉ី​ន​(​យ៉ាម៉ា​WY)​ចំនួន​៣៧៨​គ្រាប់​ទម្ងន់​៣៦,៧០​ក្រាម​។​ក្នុងនោះ​ពណ៌​ផ្កាឈូក​៣៧៦​គ្រាប់​និង​ពណ៌​បៃតង​ចំនួន​២​គ្រាប់​។​ជញ្ជីង​សម្រាប់​ថ្លឹង​ថ្នាំញៀន​២​គ្រឿង​(​ខូច​១​គ្រឿង​)​លុយ​ខ្មែរ​១​លាន​រៀល​លុយ​ថៃ​៥​ពាន់​បាត​ម៉ូតូ​១​គ្រឿង​ម៉ាក​យ៉ាម៉ាហា​R15​ស៊េរី​២០១៨​ពណ៌​ខៀវ​គ្មាន​ស្លាក​លេខ​ថង់​សម្រាប់​ច្រកថ្នាំ​ញៀន​លក់​និង​សម្ភារ​សម្រាប់​ប្រើប្រាស់​ថ្នាំញៀន​មួយចំនួន​៕S/