​ឈ្មួញ​រកស៊ី​ឈើ​គំរាម​សម្លាប់​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ស្ទឹងត្រែង​

655
ចែករម្លែក

​ដោយៈ​សុខុម​/​ស្ទឹងត្រែងៈ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ម្នាក់​ត្រូវ​ឈ្មួញ​រកស៊ី​ល្មើសច្បាប់​គំរាម​សម្លាប់​។​លោក​សុខ​ស៊ី​ដា​មាន​តួនាទី​ជាម​ន្ត្រី​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្ទឹងត្រែង​បានឱ្យដឹងថា​កាលពី​វេលា​ម៉ោង​3​និង​50​នាទី​រំលង​អា​ធ្រា​ត្រ​ចូល​ថ្ងៃទី​២៤​ខែមករា​ឆ្នាំ​២០១៩​មាន​គេ​ទូរ​ស័​ព្វ​តាមរយៈ​លេខ​0974777778​មក​គំរាម កំហែង​សម្លាប់​។​ជន​នោះបាន​និយាយ​បន្តថា​មានបំណង​បំផ្លាញ​នូវ​រថយន្ត​របស់ខ្ញុំ (​មន្ត្រីរដ្ឋបាល​ព្រៃឈើ​) ។​

​លោក​សុខ​ស៊ី​ដា​បាន​បញ្ជាក់ថា​លោក​ស្គាល់​អ្នក​គំរាម​សម្លាប់​លោក​ច្បាស់​ណាស់​ថា​ជា​ឈ្មោះ​ធី​កា​ប៉ូ​ហៅ​ក្រៅ​មាន​ទីលំនៅ ខេត្តក្រចេះ​។​សម្តី​ជន​អាក្រក់​និយាយ​សម្លុត​គំរាម​ថាបើ​ចង់​សុខ​និង​មិន​ប៉ះពាល់​អី​នោះ ត្រូវ​ដោះដូរ ជា​ថ្នូរ​ហ្នឹង​រថយន្ត​ពីរ​គ្រឿង​។​

​សូម​រំលឹកថា​ក្រុមការងារ​ជំនាញ​សហការ​ជាមួយ​ក្រុមចម្រុះ​ចាប់​ឃាត់​រថយន្ត​ដឹកឈើ​ល្មើសច្បាប់​ពីរ​គ្រឿង​នៅ​ចំណុច​បេង​ធំ​ភូមិ​ឃុំ​អូរ​ឬ​ស្សី​កណ្តាល​កាលពី​ថ្ងៃទី​១៨​ខែមករា​ឆ្នាំ​២០១៩​ៗ​ទោះបីជា​លោក​សុខ​ស៊ី​ដាម​ន្ត្រី​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្ទឹងត្រែង​ខំប្រឹង​និយាយ​តាម​ទូរស័ព្ទ​ខ​ល​ចូល​អស់​រយៈពេល​ជាច្រើន​នាទី​បកស្រាយ​ពន្យល់​យ៉ាងណា​ក៏​ឈ្មោះ​ធី​កា​ប៉ូ​មិន​ស្តាប់​ហេតុផល​ឡើយ​។

​ចុងក្រោយ​លោក​សុខ​ស៊ី​ដា​សម្រេចចិត្ត​បិទ​ទូរស័ព្ទ​។​
​ឈ្មោះ​ធី​កា​ប៉ូ​ក្នុង​បញ្ជីរ​ជាតិ​ឈ្មោះ​គឹម​វុ​ទ្ឌី​អាយុ​៤៥​ឆ្នាំៗ​ករណីនេះ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​បានដាក់​ពាក្យបណ្តឹង​ចូល​សាលាដំបូង​ខេត្តស្ទឹងត្រែង​រួចហើយ​នៅ​ថ្ងៃទី​២៤​ខែ​មករ​ឆ្នាំ​២០១៩៕S/​