​ដាក់​ដេញថ្លៃ​ប្រមូល​ភាស៊ី​ផ្សារ​ចម្ការ​គរ​ក្រុង​សិរីសោភ័ណ​សម្រាប់ធ្វើ​អាជីវកម្ម​២០២០

199
ចែករម្លែក

ដោយ​៖​ភ្នំ​ស្វាយ​/​បន្ទាយមានជ័យ​៖​ការដេញថ្លៃ​ភាស៊ី​ផ្សារ​ចម្ការ​ការ​គរ​ស្ថិតនៅ​សង្កាត់​កំពង់ស្វាយ​ក្រុង​សិរីសោភ័ណ​ខេត្តបន្ទាយមានជ័យ​សម្រាប់​ធ្វើ​អាជីវកម្ម​ឆ្នាំ​២០២០​បាន​បើក​កញ្ចប់​ដំណើរ​តាម​នីតិវិធី​លទ្ធកម្ម​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​នៅ​សាលាខេត្ត​បន្ទាយមានជ័យ​កាលពី​រសៀល​ថ្ងៃទី​៣១​ខែធ្នូ​ឆ្នាំ​២០១៩ ។​

​មន្ត្រី​គណៈកម្មការ​មកពី​ក្រសួង​និង​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​និង​លទ្ធកម្ម​សាលាខេត្ត​បាន​បើក​កញ្ចប់​នៃ​កា​ដេញថ្លៃ​លើក​ទី​១៖ ក្នុងនោះ​មាន​អ្នកដេញថ្លៃ​ដើម្បី​ប្រមូល​ភាស៊ី​ផ្សា​របង់​ចូល​ថវិការដ្ឋ​មាន ១, ឈ្មោះ​អ្នកដេញថ្លៃ​អ្នកស្រី​អាន​ពេ​ជ សុធា​រ័ត្ន ចំនួន ១៥​លាន​៥​រយ​ពាន់​រៀល​គត់ ។​២,​លោក ស្រេង រ៉ា ចំនួន​១៦​លាន​រៀល ។​៣,​លោក​ខៀវ ដា​ណាន់ ចំនួន​១៦​លាន​៥​រយ​ពាន់​រៀល​គត់​។​ការដេញថ្លៃ​លើក​ទី​២៖១,​ឈ្មោះ​អ្នកដេញថ្លៃ​អ្នកស្រី​អាន​ពេ​ជ​សុធា​រ័ត្ន​ហ៊ាន​១៧​លាន​៥​រយ​ពាន់​រៀល​គត់​។​២,​លោក​ស្រេង​រ៉ា​ចំនួន​១៨​លាន​រៀល​។​៣,​លោក​ខៀវ​ដា​ណាន់​១៧​លាន​៥​រយ​ពាន់​រៀល​គត់​។​

​លើក​ទី​៣​ឬ​ការដេញថ្លៃ​លើក​ទីបញ្ចប់​៖១,​ឈ្មោះ​អ្នកដេញថ្លៃ​អ្នកស្រី​អាន​ពេ​ជ​សុធា​រ័ត្ន​ហ៊ានថ្លៃ​១៩​លាន​៩​រយ​ពាន់​រៀល​គត់ ។​២,​លោក ស្រេង រ៉ា​ហ៊ានថ្លៃ​១៧០​លាន​៩​រយ​ពាន់​គត់​និង​៣,​លោក​ខៀវ​ដា​ណាន់ ហ៊ានថ្លៃ​៣៥​លាន​៥​រយ​ពាន់​រៀល​គត់​។​ជា​លទ្ធផល​ដេញថ្លៃ​ភាស៊ី​ទាំ​បី​លើក​គណៈកម្មការ​សម្រេច​បណ្ដោះអាសន្ន​ឱ្យទៅ​លើ​អតិថិជន​ដែល​ហ៊ាន​ដេញថ្លៃ​ខ្ពស់​ជាងគេ​លោក​ស្រេង​រ៉ា​ដែលមាន​ទីលំនៅ​ភូមិ​៣​សង្កាត់​វាលវង់​ក្រុង​និង​ខេត្តកំពង់ចាម​ហ៊ានថ្លៃ​ចំនួន​១៧០​លាន​៩​រយ​ពាន់​រៀល​គត់​។​

លោក​អ៊ុ​រាត្រី​អភិបាលខេត្ត​បន្ទាយមានជ័យ​៖​អបអរសាទរ​ចំពោះ​ក្រុមហ៊ុន​ដែលមាន​ជ័យលាភី​ដេញថ្លៃ​ទទួលបាន​ជោគជ័យ​លើ​ភាស៊ី​ផ្សារ​ចំការ​ការ​គរ​សម្រាប់ធ្វើ​អាជីវក​ឆ្នាំ​២០២០​។​បាន​ណែនាំ​ឱ្យ​អនុវត្តតាម​គោលការណ៍​និង​កត​ព្វ​កិច្ច​ដែល​ខ្លួន​ត្រូវអនុវត្ត​ឱ្យបាន​ជា​ឱ​ឡា​រឹក ។​សូម​រំលឹកថា​នៅ​ខេត្តបន្ទាយមានជ័យ​មាន​ផ្សារ​៧​ដែល​គ្រប់​គ្រង់​ភាស៊ី​ដោយ​រដ្ឋ​។​ក្រៅពីនោះ​គ្រប់​គ្រង់​ដោយ​ឯកជន​៕S/

​រូបថត​៖​លោក​អ៊ុ​រាត្រី​និង​មន្ត្រី​គណៈកម្មការ​មកពី​ក្រសួង​សេដ្ឋកិច្ច​ចូលរួម​ពិនិត្យ​ដំណើរ​ការបើក​កញ្ចប់​ដេញថ្លៃ​ភា​សុ​ី​ផ្សារ​ចម្ការ​គ​នៅ​សង្កាត់​កំពង់ស្វាយ​(​រូប​៖ ភ្នំ​ស្វាយ​)​