​តុលាការ​សម្រេច​ឃុំខ្លួន​បុរស​ម្នាក់​ជាបណ្តោះអាសន្ន​ដែលចាប់ថើប​នារី​ទាំង​កណ្តាលថ្ងៃត្រង់

458
ចែករម្លែក

ដោយ​៖​ឆាយា​នាថ​/​កណ្តាល​៖​អនុប្រធាន​និង​ជា​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល​លោក គឹម​រ័ត្ន​ណារិន​កាលពី​ល្ងាច​ថ្ងៃទី​៧​ខែតុលា​ឆ្នាំ​២០១៩​បានចេញ​ដីកា​សម្រេច​ឃុំខ្លួន​បុរស​ម្នាក់​ដែល​ចាប់​ថើប​នារី​ម្នាក់​ទាំង​កណ្តាលថ្ងៃត្រង់​ដាក់ពន្ធនាគារ​បណ្តោះអាសន្ន​ពីបទ​”​ប្រទូស្ត​កេរ្តិ៍ខ្មាស​”​។​ដែល​ប្រព្រឹត្ត​នៅ​ភូមិ​ពោធិ៍​លើ ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្តកណ្តាល កាលពី​ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០១៩ តាម​មាត្រា​២៤៦​នៃ​ក្រមព្រហ្មទណ្ឌ​។​

​ជន​ត្រូវ​ចោទ​ឈ្មោះ​អឿ​គីម​យាង​ភេទ​ប្រុស​អាយុ​៤០​ឆ្នាំ​ជនជាតិខ្មែរ​រស់នៅ​ភូមិ​ព្រែ​កតា​ឯក​ឃុំ​ត្រើយ​ស្លា​ស្រុក​ស្អាង​ខេត្តកណ្តាល​មុខរបរ​កម្មករ​។​ជនរងគ្រោះ​ភេទ​ស្រី​អាយុ​៤៦​ឆ្នាំ​ជនជាតិខ្មែរ​រស់នៅ​ភូមិ​ពោធិ​កណ្តាល ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្តកណ្តាល មុខរបរ​កសិករ ។​

​នគរបាល​បានឱ្យដឹងថា​នៅ​ថ្ងៃកើតហេតុ​ខាងលើ​មានឈ្មោះ​កែវ​ស្រី​បាន​ជិះ​ម៉ូតូ​ពី​ផ្ទះ​នៅ​ភូមិ​ពោធិ​កណ្តាល​មក​ផ្ទះ​ឈ្មោះ​ឃុន​ណេង​ភេទ​ស្រី​នៅ​ភូមិ​ពោធិ​លើ​ដើម្បី​ប្រមូល​លុយ​តុងទីន​។​ពេលដែល​កំពុងតែ​ឈរ​និយាយ​គ្នា​ជាមួយ​ឈ្មោះ​ឃុន​ណេង​ស្រាប់តែ​មានឈ្មោះ​អឿ​គីម​យាង​បានមក​ចាប់​អោបថើប​ឈ្មោះ​កែវ​ស្រី​ពេលនោះ​ឈ្មោះ​កែវ​ស្រី​បាន​ប្រតាយប្រតប់​និង​ទាញយក​ខ្សែភ្លើង​វ៉ៃ​ទៅលើ​ឈ្មោះ​អឿ គីម​យាង រួច​ដើរ​ចេញមក​ផ្លូវ​។​

​ក្រោយពី​បានទទួល​ព័ត៌មាន​ខាងលើ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ត្រើយ​ស្លា​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​ហើយ​បាន​ឃាត់ខ្លួន​ឈ្មោះ​អឿ គីម​យាង មក​សាកសួរ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕S/​