​តុលាកា​រឃុំខ្លួន​មនុស្ស​៤​នាក់​ពីបទ​ប្រើ​ហិង្សា​មាន​ស្ថាន​ទម្ងន់ទោស​

104
ចែករម្លែក

ដោយ​:​ភ្នំ​ខៀវ​/​ប៉ៃលិន​:​នៅ​ថ្ងៃទី​២​ខែមេសា​ឆ្នាំ​២០២០​នេះ​សាលាដំបូង​ខេត្ត​ប៉ៃលិន​សម្រេច​ឃុំខ្លួន​ជា​បណ្តោះអាសន្ន​ចំពោះ​យុវជន​៤​នាក់​ពីបទ​ប្រព្រឹត្តិ​អំពើ​ហឹ​ង្សា​មាន​ស្ថាន​ទម្ងន់ទោស​ទៅវិញទៅមក​ដែល​បាន​ប្រព្រឹត្តិ​នៅក្នុង​ភូមិ​អូរ​តា​ពុក​ក្រោម​សង្កាត់​ទួល​ល្វា​ក្រុងប៉ៃលិន​ខេត្ត​ប៉ៃលិន​។

​សមត្ថកិច្ច​បាន​ប្រាប់​ឱ្យដឹងថា​ក្រោយ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ក្រុងប៉ៃលិន​បាន​នាំខ្លួន​ជនសង្ស័យ​ទាំង​៤​នាក់​ដើម្បី​ទៅ​សាកសួរ​អនុវត្តតាម​ដីកា​ក្រោម​ការដាក់បន្ទុក​ស្របតាម​ផ្លូវច្បាប់​។​តំណាង​អយ្យ​សា​ការ​អម​លា​ដំបូង​ខេត្ត​ប៉ៃលិន​បានសម្រេច​ចេញ​ដីកា​បង្គាប់​ឱ្យ​ឃុំខ្លួន​ជា​បណ្តោះអាសន្ន​លើ​ជន​រង​ចោទ​តែម្តង​។​ដោយ​ដាក់ឱ្យ​ស្ថិតនៅក្រោម​ការពិនិត្យ​ពីបទ​ប្រព្រឹត្តិ​អំពើហិង្សា​មាន​ស្ថាន​ទម្ងន់ទោស​។​

​ជន​រង​ចោទ​មានឈ្មោះ​ឃី​ប៊ុនធឿន​ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ​រស់នៅ​ភូមិ​អូរ​តា​វ៉ៅ​សង្កាត់​អូរ​តា​វ៉ៅ​។​ឈ្មោះ​ច​យ​ចំណាប់​ភេទ​ប្រុស​អាយុ​១៧​ឆ្នាំមាន​ទីលំនៅ​ក្នុងភូមិ​ប៉ា​ហ៊ី​ជើង​សង្កាត់​ប៉ៃលិន​។​ឈ្មោះ​អ៊ី​លី​ហ៊ួ​រ​ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ​រស់នៅ​ក្នុងភូមិ​តា​ង៉ែ​ន​លើ​សង្កាត់​ប៉ៃលិន​និង​ឈ្មោះ​សុខ​សុផាត​ភេទ​ប្រុស អាយុ​១៩ ឆ្នាំ ប​ច្បុ​ន្ន​ស្នាក់នៅ​ភូមិ​ព្រែក​នរិន្ទ ឃុំ​ព្រែក​នរិន្ទ​ស្រុក​សង្កែ​ខេត្តបាត់ដំបង​។​

​ដីកា​បង្គាប់​ឱ្យ​ឃុំខ្លួន​ជន​ខាងលើ​ជា​បណ្តោះអាសន្ន​សម្របសម្រួល​ដោយ​លោក​ជា​សុខ​ច័ន្ទ​ដេ​ត​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត​ប៉ៃលិន​ចុះ​ថ្ងៃទី​១​ខែមេសា​ឆ្នាំ​២០២០​ស្របតាម​មាត្រា​២១៩​និង​មាត្រា​បន្តបន្ទាប់​នៃ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ​៕S/

​រូបថត​:​ជន​ត្រូវ​ចោទ​ទាំង​៤​នាក់​ក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ​បទ​ប្រព្រឹត្តិ​អំពើហិង្សា​មាន​ស្ថាន​ទម្ងន់ទោស​ទៅវិញ ទៅមក​(​រូប​: ភ្នំ​ខៀវ​)​