​តំណាងរាស្ត្រ​នាំយក​ធុង​ចម្រោះ​ទឹកស្អាត​ចែកជូន​ពលរដ្ឋ​នៅ​ស្រុក​ឆែប​

800
ចែករម្លែក

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​អ្នកតំណាងរាស្ត្រ​និង​អភិបាលខេត្ត​ព្រះវិហារ​បា​ន​នាំយក​ធុង​ចម្រោះ​ទឹកស្អាត​ចែកជូន​ប្រជាពលរដ្ឋ​ចំនួន​១៥៩​គ្រួសារ​មកពីរ​២​ភូមិ​ក្នុង​ឃុំ​កំពង់​ស្រឡៅ​ស្រុក​ឆែប​ខេត្តព្រះវិហារ​កាលពី​រសៀល​ថ្ងៃទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០១៨​។​

​ប្រជាពលរដ្ឋ​បានទទួល​អំណោយ​ជា​ធុង​ចម្រោះ​ទឹកស្អាត​ដែលជា​អំណោយ​របស់​ស្ថានទូត​ចិន ប្រចាំ​នៅ​កម្ពុជា តាមរយៈ​លោក សួស យ៉ា​រ៉ា អ្នកតំណាងរាស្ត្រ​មណ្ឌល​ព្រះវិហារ​, លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​ព្រះវិហារ និង​លោក គឹម រ័ត្ន​ពិសិដ្ឋ រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី​។​

​លោក​សួស​យ៉ា​រ៉ា​បាន​ថ្លែងថា​ចាប់ផ្តើម​ពី​ស្រុក​ឆែប​ខេត្តព្រះវិហារ​ទៅដល់​ស្រុក​និង​ខេត្ត​ផ្សេងៗ​ទៀត​នៃ​ប្រទេស​កម្ពុជា បងប្អូន​ប្រជាពលរដ្ឋ នៅតាម​តំបន់​ដាច់​ស្រ​យ៉ា​ល​នឹងមាន​ធុង​ចម្រោះ​ទឹក បាន​ប្រើប្រាស់​គ្រប់ៗ​គ្នា ដើម្បី​លើកកម្ពស់​សុខភាព​ប្រជាពលរដ្ឋ​។​

​លោក សួស យ៉ា​រ៉ា បាន​ជម្រាប​ជូនដំណឹង​ល្អ​ដល់​ប្រជាពលរដ្ឋ នៅ​ឃុំ​កំពង់​ស្រឡៅ​នេះ​ថា ស្ពាន​ឆ្លងកាត់​ទន្លេរពៅ ភ្ជាប់​ពី​កម្ពុជា​ទៅ​ឡាវ នឹង​ចាប់ផ្តើម​សាងសង់​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ ដើម្បី​ជួយ​សម្រួល​ប្រជាពលរដ្ឋ​ទាំងសងខាង​ជំនួស​ការឆ្លង​ទូក​ឬ​កាណូត​ក្នុងការ​ដោះដូរ​ផលិតផល​គ្នា​ទៅវិញទៅមក​។​លោក​ក៏​ថ្លែង​នូវ​ការ​អរគុណ​ដល់​លោក សំ លាង​ទ្រី ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ខេត្តព្រះវិហារ ដែល​បាន​ខិតខំ​ធ្វើ​ផ្លូវ​បាន​យ៉ាង​ស្អាត​គ្រប់​ទីកន្លែង ក្នុង​ខេត្តព្រះវិហារ​។​

​លោក​អ៊ុន​ចាន់​ដា​បាន​ថ្លែងថា​ការចូលរួម​ថែរក្សា​សុខភាព​គឺជា​ការចូលរួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ​ជូន​ប្រជាពលរដ្ឋ​ការថែរក្សា​សុខ​ភាព​គឺ​យើង​អាច​កាត់បន្ថយ​ការចំណាយ​ក្នុង​ការយក​ថវិកា​ទៅ​ព្យាបាល​ជំងឺ​។​​លោក​បន្តថា យើង​ងាយ​ណាស់​ក្នុង​ការឆ្លង​ជំងឺ​ផ្សេងៗ តាមរយៈ​ការទទួល​ទាន​អាហារ ឬ​ទឹក​មិន​ស្អាត អញ្ចឹង​ហើយ​បាន​ប្អូន​អាច​សន្សំ​ប្រាក់កាស​មួយចំនួន​ដោយ​មិនបាច់​ទៅ​ពេទ្យ​។​នេះ​ជា​អ្វីដែល​យើង​ចង់​បានជា​គោលនយោបាយ របស់​រាជរដ្ឋាភិបាល​ក្រោម​ការដឹកនាំ របស់​សម្តេច​តេ​ជោ ហ៊ុន សែន​៕S/​

​តំណាងរាស្ត្រ​នាំយក​ធុង​ចម្រោះ​ទឹកស្អាត​ចែកជូន​ពលរដ្ឋ​នៅ​ស្រុក​ឆែប​