​ត្រួតពិនិត្យ​វឌ្ឍនភាព​ការងារ​ចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​នៅ​ខេត្តបន្ទាយមានជ័យ​

72
ចែករម្លែក

ដោយ​៖​ភ្នំ​ស្វាយ​/​បន្ទាយមានជ័យ​៖​ប្រជុំ​ត្រួតពិនិត្យ​វឌ្ឍនភាព​ការងារ​ចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​នៅ​ខេត្តបន្ទាយមានជ័យ​នៃ​មន្ទីរ​រៀបចំ​ដែនដី​នគររូបនីយកម្ម​សំណង់​និង​សុរិយោដី​ខេត្តបន្ទាយមានជ័យ​។​
​ក្នុងនោះ​ប្រធាន​មន្ទីរ​និង​អភិបាលរង​ខេត្ត​បាន​កោតសរសើរ​ទទួល​ស្គាល់​ការខិតខំ​របស់​មន្ត្រី​សុរិយោដី​ដែល​បំពេញការងារ​បានល្អ​។​ប៉ុន្តែ​ក៏​ព្រមាន​ឱ្យ​មន្ត្រី​ប្រុងប្រយ័ត្ន​ខ្ពស់​ពុំ​នោះទេ​បញ្ហា​នឹង​ធ្លា​ក់លើ​ខ្លួនឯង​។​អនុប្រធាន​ប្រធានការិយាល័យ​រៀបចំ​ដែនដី​នគររូបនីយកម្ម​សំណង់​និង​ភូមិបាល​ស្រុក​ក្រុង​ទាំង​៩ និង​ប្រធាន អនុប្រធាន​ទាំង​៧​ក្រុម​ចូលរួម កាលពី​ចុង​សប្តាហ៍​មុន​នៃ​ខែឧសភា​ឆ្នាំ​២០២០ ។​

​លោក​អាង​ណា​រឹទ្ធិ​ប្រធាន​មន្ទីរ​មន្ទីរ​រៀបចំ​ដែនដី​នគររូបនីយកម្ម​សំណង់​និង​សុរិយោដី​ខេត្តបន្ទាយមានជ័យ​ឱ្យដឹងថា​៖​ក្រុមការងារ​ចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ក្នុង​ខេត្តបន្ទាយមានជ័យ​មាន​ចំនួន​៧​ដោយ​ប្រតិបត្តិការ​នៅ​ទាំង​៩​ស្រុក​ក្រុង​នៃ​ខេត្ត​តែម្តង ។​

​ក្នុងនោះ​ការវាស់វែង​ដីធ្លី​ជូន​ពលរដ្ឋ មន្ទីរ​មាន​ម៉ាស៊ីន​ស៊េរី​ទំនើប​Sino GNSS T300 Plus​ចំនួន​៩គ្រឿង​១​គ្រឿង​ដែល​បាន​បែងចែក​ដោយ​ក្នុង​១​ក្រុម​មាន​១​គ្រឿង​។​សម្រាប់​វាស់វែង​លក្ខណៈ​ដាច់​ដោយ​ដុំ​និង​ករណី​មាន​តំនាស់​តាម​ការ​ស្មើ​របស់​តុលាការ​ចំនួន​១​គ្រឿង​និង​ក្រសួង​ទើប​ប្រគល់​ថ្មី​១​គ្រឿង​ទៀត​។​
​លោក​អាង​ណា​រឹទ្ធិ​បាន​បន្តថា​៖​ការងារ​ចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​នេះ​ជួប​បញ្ហា​ងាយស្រួល​តិចជាង​ការលំបាក​។​ហេតុនេះ​លទ្ធផល​ក៏បាន​តាម​នោះដែរ​។​សូមបញ្ជាក់ថា​លទ្ធផល​នៃ​ផែនការ​ចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​នៃ​ម​ន្ទិ​រ​នេះ​ក្នុង​ឆ្នាំ​២០២០​គឺ​ប្រកាស​តំបន់​វិនិច្ឆ័យ​លើ​១២​ភូមិ​។​ហើយ​វាស់វែង​រួច​និង​បិទ​ផ្សាយបាន​៥​ភូមិ ។​

​ចំពោះ​លទ្ធផល​រួម​តាំងពី​ដំណើរការ​រហូតមកទល់​ខែមីនា​ឆ្នាំ​២០២០​ការងារ​នេះ​សម្រេច​ប្រ​មុ​ល​ទិន្នន័យ​បាន​១៤៣.៥៨១​ក្បាលដី​និង​ចេញ​ប័ណ្ណ​បាន​១១៥.០៣៣​ក្បាលដី​។​លោក​លី​សារី​អភិបាលរង​ខេត្តបន្ទាយមានជ័យ​បាន​ណែនាំ​និង​ផ្តាំផ្ញើ​ជារួម​មួយចំនួន​ដល់​មន្ត្រី​សុរិយោដី​លើ​ការបំពេញ​ការងារ​ឱ្យបាន​លទ្ធផល​ល្អ​មាន​ប្រសិទ្ធភាព​និង​ប្រកបដោយ​ការទទួលខុសត្រូវ ៕S/

​រូបថត​៖​លោក​លី​សារី​លោក​អាង​ណា​រឹទ្ធ​ក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ​វឌ្ឍនភាព​ការងារ​ចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​នៅ​ខេត្តបន្ទាយមានជ័យ ,​ព្រមាន​មន្ត្រី​អោយ​ប្រុងប្រយ័ត្ន​(​រូប​៖ ភ្នំ​ស្វាយ​)​