​ត្រៀម​បើកផ្លូវ​ពីរ​ខ្សែរ​ឡើងវិញ​ដើម្បី​បញ្ចៀស​ការកកស្ទះ​ចរាចរណ៍​ក្នុង​ក្រុង​សៀមរាប​

112
ចែករម្លែក

ដោយ​:​អង្គរតូច​/​សៀមរាប​:​ក្រុមការងារ​នៃ​រដ្ឋបាល​ក្រុង​សៀមរាប​កាលពី​ថ្ងៃទី​២០​ខែឧសភា​ឆ្នាំ​២០២០​នេះ បាន​ចុះ​ត្រួ​ពិនិត្យ​ទីតាំង ត្រៀម​បើកផ្លូវ ចំនួន​២​ខ្សែរ​ឡើងវិញ​។​ការចុះ​ចុះ​ពិនិត្យ​ទីតាំង​ត្រូវ​បើកផ្លូវ គឺ​ដឹកនាំ​ដោយ​លោក នួន​ពុទ្ធា​រ៉ា​អភិបាលក្រុង​សៀមរាប​។​

​ក្នុងនោះ​មានការ​ចូលរួម​ពី​ក្រុមការងារ​នៃ​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់​និង​សុរិយោដី​ខេត្ត​។​ផ្លូវ​ទី​១​មាន​ប្រវែង​១.០០០​ម៉ែត្រ​ទទឹង​១៥​ម៉ែត្រ​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៦​រហូតដល់​ផ្លូវ​៧​មករា​ស្ថិត​ក្នុងភូមិ​បន្ទាយ​ចាស់​សង្កាត់​ស្លក្រាម​និង​ខ្សែរ​ទី​២​មាន​ប្រវែង​៥០០​ម៉ែត្រ​ពី​ផ្លូវ​វត្ត​បូ​ព៍​រហូតដល់​ផ្លូវ​៧​មករា​ស្ថិត​ក្នុងភូមិ​វត្ត​បូ​ព៍​សង្កាត់​សាលា​កំរើក​ក្រុង​សៀមរាប ។​

​ក្នុងឱកាស​ដឹកនាំ​ក្រុមការងារ​ចុះ​ពិនិត្យ​ទីតាំង​ត្រៀម​បើកផ្លូវ​ឡើងវិញ​នេះដែរ​លោក​នួន​ពុទ្ធា​រ៉ា​អភិបាលក្រុង​សៀមរាប​ក៏បាន​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ដែលមាន​លំនៅស្ថាន​តាម​បណ្តោយ​ផ្លូវ​ទាំង​២​ខ្សែរ​នេះ​។​លោក​ក៏បាន​ជម្រាបជូន​ដំណឹង​អំពី​គម្រោង​ដែល​រដ្ឋបាល​ក្រុង​សៀមរាប​ត្រៀម​បើកផ្លូវ​និង​អភិវឌ្ឍន៍​ដើម្បី​បំរើ​ដល់​ផលប្រយោជន៍​ប្រជាពលរដ្ឋ​និង​លើក​កិត្តិយស​សោ​ភ័​ណ្ឌ​ភាពជា​ពិសេស​គឺ​រួមចំណែក​ដោះស្រាយ​នូវ​បញ្ហារ​កកស្ទះ​ចរាចរណ៍​ក្នុង​ក្រុង​សៀមរាប​ផងដែរ​។​

​បងប្អូន​ប្រជាពលរដ្ឋ ដែលមាន​លំនៅស្ថាន តាម​បណ្តោយ​ផ្លូវ​ទាំង​២​ខ្សែរ​នេះ​បាន​សម្តែង​ការគាំទ្រ និង​ស្នើឱ្យ​រដ្ឋបាល​ក្រុង ព​ន្លឿ​ន​ការអនុវត្តន៍​គម្រោង​នេះ​ឱ្យបាន​លឿន​កាន់តែ​ល្អ ផងដែរ​៕S/​