​ថ្ងៃនេះលោក​កឹម​សុខា​ជួប​ជាមួយ​ទូត​បារាំង​និង​ទូត​អាមេរិក​ប្រចាំ​កម្ពុជា​

1164
ចែករម្លែក

​ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​នៅវេលា​ម៉ោង​១០:៣០​នាទី​ព្រឹក​ថ្ងៃទី​១១​ខែវិច្ឆិកា​ឆ្នាំ​២០១៩​លោក​កឹម​សុខា​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ជួបពិភាក្សា​ការងារ​ជាមួយ​លោកស្រី Eva Nguyen-Binh ឯកអគ្គរដ្ឋទូត​បារាំ​ង​ប្រចាំ​កម្ពុជា​នៅផ្ទះ​លេខ​៩៧​ផ្លូវ​៣១៣​សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក​។​

​នៅក្នុង​ជំនួប​នេះ​ក្រុមអ្នកកាសែត​ជាតិ​និង​អន្តរជាតិ​បាន​អនុញ្ញាត​ឱ្យចូល​ថ​ត​រូប​ពេល​លោក​កឹម​សុខា​ស្វាគមន៍​ជាមួយ​ឯ​អគ្គរដ្ឋទូត​បារាំង​។​ប៉ុន្តែ​មិន​អនុញ្ញាត​ឱ្យចូល​ស្តាប់​ជំនួប​ពិភាក្សា​នោះទេ​។​​ចំណែក​នៅវេលា​ម៉ោង​២:៣០​រសៀល​លោក​កឹម​សុខា​នឹង​ជួបពិភាក្សា​ជាមួយ​យោក Patrick Murphy ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​នៅផ្ទះ​លោក​កឹម សុខា​៕S/​