​ថ្ងៃស្អែក​សម្តេច​តេ​ជោ​ហ៊ុនសែន​អញ្ជើញ​ចែក​សញ្ញាបត្រ​ដល់​គរុ​សិស្ស​និង​និស្សិត​ជិត ២ ពាន់​នាក់​

474
ចែករម្លែក
  • 19
    Shares

ដោយ​៖​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖​នៅ​ព្រឹក​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០១៩​ស្អែក​នេះ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នឹង​អញ្ជើញ​ប្រគល់​សញ្ញាបត្រ​ដល់​គរុ​សិស្ស​គរុ​និស្សិត​បញ្ចប់​ការសិក្សា​ឆ្នាំ ២០១៧-២០១៨​សរុប​១,៩១៨​នាក់​នារី ៧១៣ នាក់​។​

​គរុ​សិស្ស​និស្សិត ដែល​ទទួល​សញ្ញាបត្រ​នៅ​ថ្ងៃស្អែក​នេះ​រួមមាន​៖​និស្សិត​អធិការ​អប់រំ​ចំនួន​៤០​នាក់​នារី​៤​នាក់​,​បរិញ្ញាបត្រ​ជាន់ ខ្ពស់​ផ្នែក​គ្រប់គ្រង​អប់រំ​២៣​នាក់​នារី​៣​នាក់​,​និស្សិត​វិជ្ជាជីវៈ​នាយក​សាលា​មធ្យម​សិក្សា​ទុតិយភូមិ​១៨​នាក់​នារី​១​នាក់​,​គ្រូបង្រៀន កម្រិត​ឧ​ត្ត​ម​បរិ​ញ្ញា​បូក​១​ចំនួន​៨០៥​នាក់​នារី ៣២៤​នាក់​, គ្រូបង្រៀន​កម្រិត​មូលដ្ឋាន​តាម​ប្រព័ន្ធ​ព​ន្លឿ​ន​៩៨៨​នាក់​នារី ៣៥០ នាក់​, គ្រូបង្រៀន​កម្រិត​មូលដ្ឋាន​ភាសា​បារាំង​-​ខ្មែរ ១២ បូក​២​ចំនួន ៤៤​នាក់​នារី ៣១​នាក់​។​

​គិត​ចាប់ពី​ឆ្នាំ​១៩៧៩ ដល់​ឆ្នាំ​១៩៩៣ វិទ្យាស្ថាន​ជាតិ​អប់រំ បណ្តុះបណ្តាល​គ្រូ​និង​មន្ត្រី​អប់រំ​បាន ៣​ម៉ឺន​នាក់ និង ពី​ឆ្នាំ​១៩៩៣ ដល់​ឆ្នាំ​២០១៨ បណ្តុះបណ្តាល​គ្រូ​និង​មន្ត្រី​អប់រំ​បាន ២០.៣៨៥ នាក់ នារី ៦៥១​នាក់​។​

​សម្រាប់​ការប្រគល់​សញ្ញាបត្រ​ដល់​គរុ​សិស្ស​និស្សិត​នៅ​ថ្ងៃស្អែក​នេះ​គឺជា​ការប្រគល់​សញ្ញាបត្រ​លើក​ទី​២៣​ហើយ​ដែល​សម្តេច​តេ ជោ ហ៊ុន សែន បានផ្តល់​កិត្តិយស​អញ្ជើញ​ជា​អធិបតី​៕BR