​ទប់ស្កាត់​ពលករ​ខ្មែរ​ជាង​១០០​នាក់​ចង់​ឆ្លងកាត់​ច្រករបៀង​ទៅធ្វើការ​នៅ​ប្រទេស​ថៃ​

109
ចែករម្លែក

ដោយ​៖​ប​.​ជ័យ​/​បន្ទាយមានជ័យ​៖​ព្រំដែន​កម្ពុជា​ថៃ​មាន​ពលករ​ខ្មែរ​ប្រមាណ​ជាង​១០០​នាក់​បាន​ចង់​ឆ្លងដែន​ទៅមក​ប្រទេស​ថៃ​តាម​ច្រករបៀង​បឹងបេង​នៅ​ស្រុក​ម៉ាឡៃ​ត្រូវបាន​កងកម្លាំង​ទាំង​៣​ប្រភេទ​ឃាត់​ហើយ​ផ្តល់​ការអប់រំ​ណែនាំ​ត្រួតពិនិត្យ​បញ្ជូនទៅ​មណ្ឌល​សំចត​ក្រុង​ប៉ោយប៉ែត ។​

​មន្ត្រី​អាជ្ញាធរ​ស្រុក​ម៉ាឡៃ​និង​មន្ត្រីនគរបាល​ការពារ​ព្រំដែន​គោក​លេខ​៥១៥ ម៉ាឡៃ​បានឱ្យដឹងថា ៖ កាលពី​ថ្ងៃទី​៥​ខែមេសា​ឆ្នាំ​២០២០​កម្លាំង​នគ​បាល​ពារ​ព្រំដែន​វរ​សេនា​តូច​៨១៥​ប្រចាំការ​នៅ​ភូមិ​ចំបក់​ឃុំ​បឹងបេង​ស្រុក​ម៉ាឡៃ​ខេត្តបន្ទាយមានជ័យ​ទប់ស្កាត់​ពលករ​ខ្មែរ​ដែល​ឆ្លងដែន​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ បាន​ចំនួន​១០៧​នាក់ ។​ក្នុងនោះ​មាន​ស្រី​ចំនួន​៤៩​នាក់ ។​

​បន្ទាប់ពី​មានការ​ទប់ស្កាត់​និង​ត្រួតពិនិត្យ​សុខភាព​និង​អប់រំ​ពី​អាជ្ញាធ​ពាក់ព័ន្ធ​និង​គ្រូពេទ្យ​រួចមក​អ្នក​ដែលមាន​លំនៅស្ថាន​នៅ​ជិត​នេះ​ត្រូវបាន​ត្រួតពិនិត្យ​សុខភាព​ដោយ​គ្រូពេទ្យ​មូលដ្ឋាន​។​ចំណែក​អ្នក​មកពី​ឆ្ងាយ​ត្រូវបាន​អាជ្ញាធ​ដឹក​ជ​ញ្ជួ​ន​ទៅ​មណ្ឌល​សំចត​ក្រុង​ប៉ោយប៉ែត​។​គឺ​ត្រូវ​នៅ​ឆ្ងាយ​ពី​គ្រួសារ​សាច់ញាតិ​ចំនួន​១៤​ថ្ងៃ​តាម​គារ​ណែនាំ​របស់​ក្រសួង​សុខា​ភា​ល​របស់​ក្រសួងសុខាភិបាល​៕S/

​រូបថត ៖ ទប់ស្កាត់​ពលករ​ខ្មែរ​១០០​ប្លាយ​នាក់​ចង់​ឆ្លងកាត់​ច្រករបៀង​ទៅ មក​ធ្វើការ​នៅ​ប្រទេស​ថៃ​តាម​ច្រករបៀង​បឹងបេង​នៅ​ស្រុក​ម៉ាឡៃ (​រូបៈ ប​.​ជ័យ )​