​ទាហាន​ពីរ​នាក់​បាត់​ខ្លួន​ពេល​ជិះ​ម៉ូតូ​ធ្លាក់ចូល​ប្រឡាយទឹក​

641
ចែករម្លែក

ដោយៈ​សុខុម​/​ស្ទឹងត្រែង​:​រូបភាព​វិ​ឌី​អូ​ស្តែងៗ​៣០​វិនាទី​ថត​ដោយ​បងប្អូន​ប្រជាពលរដ្ឋ​ជាប់​យោធា​ពីរ​នាក់​ជិះ​ម៉ូតូ​ឆ្លងស្ពាន​មួយកន្លែង​ហើយ​បាន​ធ្លាក់​ចូលក្នុង​ទឹកអូរ​។​ហេតុការណ៍​នោះ​កើតឡើង​នៅ​ចំណុច​ស្ពាន​អូរ​ម៉ា​ភូមិសាស្ត្រ​អូរ​អាឡៃ​ក្បែរ​ព្រំដែន​កម្ពុជា​ឡាវ​ស្ថិត​ក្នុងស្រុក​សៀម​ប៉ាង​ខេត្តស្ទឹងត្រែង​នៅ​កាលពី​ថ្ងៃទី ២៤ ខែ កក្ត​ដា ឆ្នាំ ២០១៩​។​

​ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា​មាន​យោធា​ពីរ​នាក់​ឈ្នោះ​សុខ​វណ្ណឌី​មាន​ស្រុកកំណើត​នៅ​ភូមិ​បី​ឃុំ​មួយ​សង្កាត់​មិត្តភាព​ខេត្ត​ព្រះសីហនុ​និង​ឈ្មោះ​ភី​នី​ដា​លិ​មាន​ស្រុកកំណើត​នៅ​ភូមិ​ពោធិ៍​ឃុំ​ភ្នំ​ក្នុងស្រុក​អង្គរជ័យ​ខេត្តកំពត​។​

អ្នក​ទាំងពីរ​បម្រើការ​ងារ​នៅ​អង្គភាព កងអនុសេនាធំ​ទី​៣ វរ​សេនា​តូច កាំភ្លើង​ធំ យោធភូមិភាគ​ទី​១(​ប្រចាំការ​នៅ​ភូមិសាស្ត្រ​អូរ​អាឡៃ​)​។​នៅ​ថ្ងៃកើតហេតុ​ទាហាន​ពីរ​នាក់​ខាងលើ​បានធ្វើ​ដំណើរ​ឆ្លងកាត់ នៅ​ចំណុច​ស្ពាន​អូរ​ម៉ា​ក្នុងភូមិ​សាស្ត្រ​អូរ​អាឡៃ​ព្រំដែន​កម្ពុជា​ឡាវ​។​

នៅ​ចំណុចកើតហេតុ​ប្រជាពលរដ្ឋ​កំពុង​ឈរ​ថត​វីដេអូរ​និង​បាន​ហាម​មិន​ឱ្យមាន​អ្នកដំណើរ​ជិះ​ម៉ូតូ​ឆ្លងកាត់​ដោយសារតែ​មេឃ​ធ្លាក់​ភ្លៀងហើយ​ទឹក​ជន់​ហូរ​ច្រោះ​ដី​បាក់​ស្ពាន​ឆ្លង​។​ដោយឡែក​ទាន​ហាន​ពីរ​នាក់​មាន​ម្នាក់​ឈឺ​ហើយ​បាន​ឌុប​គ្នា​ទៅរក​ពេទ្យ​។​

លុះដល់​កន្លែងកើតហេតុ​មាន​ប្រជាពលរដ្ឋ​ស្រែក​ឱ្យ​ឈប់​ម៉ូតូ​ដែរ​តែ​ទាហាន​ពីរ​នាក់​នោះ​មិនឮ​គេ​ស្រែក​ក៏​ឆ្លងកាត់​ស្ពាន​អូរ​បាក់​ធ្លាក់ចូល​ទឹក​កំពុង​ហូរ​ខ្លាំង​តែម្តង​។​នៅ​ថ្ងៃទី​២៥​ខែកក្កដា​ឆ្នាំ​២០១៩​នេះ​មិនទាន់​រកឃើញ​ទាហាន​ពីរ​នាក់​ដែល​បាត់​ខ្លួន​នោះ​នៅឡើយ​ទេ​៕S/​

រួបមន្ត្រីយោធាពីរនាក់កាលនៅរស់