​ទាហាន​ស័ក្តិ​៥​ម្នាក់​ប្តឹង​ភ្នាក់ងារ​ទូរទស្សន៍​និង​កាសែត​ទៅ​តុលាការខេត្ត​មណ្ឌលគិរី​

718
ចែករម្លែក

ដោយៈ​សហការី​/​មណ្ឌលគិរីៈ​លោក​សាត​ចាន់​បុត្រ​ភ្នាក់ងារ​កាសែត​រស្មី​កម្ពុជា​និង​ទូរទស្សន៍​អប្សរា ប្រចាំខេត្ត​មណ្ឌលគិរី ត្រូវបាន​លោក​សុផាត សេរី​វុទ្ធី មាន​តួនាទី​ជា​ទាហាន​ស័ក្តិ​៥​ក្រសួង​កា​ពារ​ជាតិ តាមរយៈ​មេធាវី​ឈ្មោះ​សេង សឹង្ហ​ហេង​ដាក់ពាក្យ​បណ្តឹង​ចូលទៅ​អយ្យការ​សាលាដំបូង​ខេត្តមណ្ឌលគិរី ដែល​តម្រូវឱ្យ​លោក​សាត​ចាន់​បុត្រ ចូល​បំភ្លឺ​ចំពោះមុខ ព្រះរាជ​អ​ជ្ញា​នៅ​ថ្ងៃទី​២​ខែធ្នូ​ឆ្នាំ​២០១៩​ខាងមុខ​។​

លោក​សាត​ចាន់​បុត្រ​ភ្នាក់ងារ​កាសែត​រស្មី​កម្ពុជា​និង​ទូរទស្សន៍​អប្សរា ប្រចាំខេត្ត​មណ្ឌលគិរី

​ព្រះរាជ​អ​ជ្ញា​រង​លោក​ម៉ម​វណ្ណដា​បានចេញ​ដីកាកោះ​និង​សាកសួរ​ក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ​៣១៣​ចុះ​ថ្ងៃទី​១៥​ខែវិច្ឆិការ​ឆ្នាំ​២០១៩​ពីបទ​បរិហារកេរ្តិ៍​ជា​សាធារណៈ​និង​ញុះញង់​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាថ៌ ដែល​ប្រព្រឹត្តទៅ​កាលពី​ខែកក្កដា​ដល់​ខែសីហា​ឆ្នាំ​២០១៩​។​

​លោក​សាត​ចាន់​បុត្រ បានឱ្យដឹងថា លោក​និង​ចូល​បំភ្លឺ​ចំពោះមុខ​ព្រះរាជ​អ​ជ្ញា​រង​លោក​ម៉ម វណ្ណដា តាម​កាលកំណត់​។​ភ្នាក់ងារ​កាសែត​និង​ទូរទស្សន៍​រូបនេះ​បានបញ្ជាក់​ទៀតថា​លោក​បាន​ត្រៀម​ឯកសារ​គតិយុត្តិ​ពាក់ព័ន្ធ​និង​ករណី​លោក​សុផាត​សេរី​វុទ្ធី​បាន​ព្យាយាម​រំលោភ​យក​ដីធ្លី​របស់​គ្រួសារ​ជនជាតិដើម​ក្នុង​ឃុំ​ដាក់​ដាំ រួចរាល់​ហើយ​។​
​លោក​សាត​ចាន់​បុត្រ​រំពឹងថា​ស្ថា​ប័ណ​តុលាការ​ខេត្តមណ្ឌលគិរី​និង​សិក្សា​សុ​ើ​ប​អង្កេត​ករណី​បណ្តឹង​មួយ​នេះ​បាន​ល្អិតល្អន់​ល្អប្រសើរ​៕S/​

លោក​សុផាត សេរី​វុទ្ធី មាន​តួនាទី​ជា​ទាហាន​ស័ក្តិ​៥​ក្រសួង​កា​ពារ​ជាតិ