​ទើប​ទិញ​កង់​បី​រៀន​បើក​រកស៊ី​ដឹក​ម៉ូយ​ក្រឡាប់​រងរបួស​ភ្ញៀវ​ធ្ងន់ធ្ងរ​

844
ចែករម្លែក
  • 312
    Shares

​ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​បុរស​ម្នាក់​បែកគំនិត​នឹក​ចង់​បង្កើត​នូវ​មុខរបរ​មួយ​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ ក្រុមគ្រួសារ​បាន​ទិញ​ម៉ូតូ​កង់​បី​មក​រៀន​បើក​ដឹក​ម៉ូតូ​គ្រាន់​បាន​ប្រាក់កម្រៃ​ទោះជា​ខ្លួន​មិនសូវ​ប៉ិនប្រសព្វ​បើកបរ​យាន​ប្រភេទ​នេះ​ក្តី​។

ក៏​ខំប្រឹង​ព្យាម គាប់​ជូន​ម៉ូយ ស្ត្រី​ម្នាក់​ហៅ​ដឹក ទៅ​ទិញ​ឥ​វ៉ាន់ វិលត្រឡប់​មកវិញ ខុស​បច្ចេកទេស ក្រឡាប់​ផ្ងារជើង​ខ្លួនឯង បណ្តាល​ឲ្យ​ស្ត្រី​អ្នកជិះ​រងរបួស​ធ្ងន់ធ្ង​រ សល់​តែ​ដង្ហើម​ចង្រឹត ។​ហេតុការណ៍​កើតឡើង​នៅតាម​ផ្លូវ​៦០​ម៉ែត្រ​ភូមិ​ព្រែក​តា​គង់​សង្កាត់​ចាក់អង្រែលើ​ខណ្ឌមានជ័យ​កាលពី​ល្ងាច​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៨ ។​

​ប្រភព​បាន​ឲ្យ​ដឹងថា មុន​កើតហេតុ ស្ត្រី​រងគ្រោះ បាន​ហៅ​ម៉ូតូ​កង់​នោះ​ជិះ​ចេញពី​ផ្សារ​តាខ្មៅ ទៅ​ទិញ​ឥ​វ៉ាន់​នៅ​ផ្សារ​ដើម​គ ។​លុះ​វិលត្រឡប់​ទៅ តាខ្មៅ​វិញ ធ្វើដំណើរ​ដល់​ចំណុចកើតហេតុ អ្នកបើកបរ​ពុំទាន់​ស្ទាត់ជំនាញ​ផង បើក​គេច​ពី​ម៉ូតូ​ខាងមុខ​។

តែ​បែ​ជា​មិន​ចាប់​ហ្វ្រាំង​ទៅ​បន្ថែម​ហ្គា​ទៅវិញ ធ្វើ​ឲ្យ​ម៉ូតូ​ស្ទុះ​ច្រឡោត​យក​ចង្កូត​មិនទាន់​ក្រឡាប់​ផ្ងារជើង បណ្តាល​ឲ្យ​ម៉ូយ​ថៅកែ​ស្រី​ផង រងរបួស​ធ្ងន់ សន្លប់​ស្តូក​។​ពេលនោះ​ទាក់ទង​ទៅប្រាប់​ក្រុមគ្រួសារ មក​ដឹក​ស្ត្រី​រងគ្រោះ​បញ្ជូនទៅ​មន្ទីរពេទ្យ ៕S/​

​ទើប​ទិញ​កង់​បី​រៀន​បើក​រកស៊ី​ដឹក​ម៉ូយ​ក្រឡាប់​រងរបួស​ភ្ញៀវ​ធ្ងន់ធ្ងរ​