​នគរបាល​ខណ្ឌ​សែន​សុខ​បញ្ជូន​ខ្លួន​ជនសង្ស័យ​៥​នាក់​ទៅ​តុលាការ​

296
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​កាលពី​ព្រឹក​ថ្ងៃទី​២​ខែតុលា​ឆ្នាំ​២០១៩​កម្លាំង​នគរបាល​ខណ្ឌ​សែន​សុខ​បាន​បញ្ជូន​ខ្លួន​ជនសង្ស័យ​ចំនួន​៥​នាក់​ទៅ​តុលាការ​ដើម្បី​ព្រះរាជអាជ្ញា​ចោទសួរ​និង​ដាក់បន្ទុក​ជា​ផ្លូវការ​ក្នុង​សំណុំរឿង​បទល្មើស​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​២​នាក់​,​សំណុំរឿង​ឆក់​ម្នាក់​បង្ក​ហឹ​ង្សា​ម្នាក់​និង​ករណី​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​ម្នាក់ ។​

​មន្ត្រីនគរបាល​បានឱ្យដឹងថា​ជនសង្ស័យ​ទាំង​៥​នាក់​មាន​២​នាក់​ពាក់ព័ន្ធ​ករណី​ជួញដូរ​ថ្នាំញៀន​និង​ជនសង្ស័យ​ម្នាក់​ករណី​ឆក់​ទូ​ស័ព្ទ​បង្ក​ហឹ​ង្សា​ម្នាក់​និង​ម្នាក់ទៀត​ករណី​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​។​នគរបាល​បន្តថា​ក្រោយពី​កម្លាំង​ជំនាញ​ប៉ុស្តិ៍​ចាប់ខ្លួនបាន​នាំទៅ​សាកសួរ​នៅ​ផ្នែក​ជំនាញ​តាម​នីតិវិធី​រហូតដល់​ព្រឹក​ថ្ងៃទី​២​ខែតុលា​ឆ្នាំ​២០១៩​នេះ​ត្រូវបាន​បញ្ជូន​ខ្លួន​ទៅ​តុលាការ​ចាត់ការ​បន្ត​តាមផ្លូវ​ច្បាប់ ៕S/​