​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ឃាត់​ជនសង្ស័យ​៣​នាក់​

100
ចែករម្លែក

​ដោយ​៖​សាវ​រក្ស​/​ភ្នំពេញ​៖​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ​បាន​បង្ក្រាប​ជាក់ស្ដែង​ករណី​ជួញដូរ​គ្រឿងញៀន​ឃាត់​ជនសង្ស័យ​៣​នាក់​និង​ដកហូត​ថ្នាំញៀន​៤​កញ្ចប់​កាលពី​ម៉ោង​៣​រសៀល​ថ្ងៃទី​៦​ខែឧសភា​ឆ្នាំ​២០២០ ត្រង់ចំណុច​ក្រុមទី​១០ ភូមិ​លូ សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ ។​

​លោក​ហ៊ាង​ថា​រ៉េត​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ​បានឱ្យដឹងថា​កម្លាំង​យើង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ៣​នាក់ ១-​ឈ្មោះ លាស់ គ្រី​យ៉ា ភេទ​ប្រុស អាយុ ៣១​ឆ្នាំ ជនជាតិខ្មែរ​អ៊ិ​ស្លាម​។ ២-​ឈ្មោះ អែល ហាំ​ម៉ាត់ ភេទ​ប្រុស អាយុ ២៦​ឆ្នាំ ជនជាតិខ្មែរ​អ៊ិ​ស្លាម មុខរបរ​ជាងសំណង់ មាន​ទីលំនៅ ភូមិ​ថ្ម​សរ ឃុំ​ខ្នា​ឆ្មា ស្រុក​សាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង​អ្នក​ទាំងពីរ​នៅ​ភូមិ​ឃុំ​ស្រុក​ជាមួយគ្នា​។ ៣-​ឈ្មោះ ង្វៀង យ៊ាំ​ង​ឌឹ​ក ភេទ​ប្រុស អាយុ ៣០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ជាង​ទូ មាន​ទីលំនៅ ភូមិ​ស្វាយប៉ាក សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ ។​

​លោក​អធិការ​បាន​បន្តថា​ក្រៅពី​ការឃាត់ខ្លួន​ជនសង្ស័យ​កម្លាំង​ក៏បាន​ដកហូត​វត្ថុតាង ក្រាម​ស​ថ្លា​ចំនួន​៤​កញ្ចប់​។ ព្រមទាំង​ម៉ូតូ​ម៉ាក ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ស្លាក​លេខ ភ្នំពេញ​១FO-៩០៣៤​មួយគ្រឿង​។​នគរបាល​បាន​សាកសួរ​និង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​៕S/​