​នគរបាល​ចុះ​ពិនិត្យ​ឱសថស្ថាន​ចំនួន​១៨​កន្លែង​ និង​ដកហូត​ឱសថ​មួយចំនួន​

524
ចែករម្លែក

ដោយ​៖​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺ​៖​ កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ សហការ​ជាមួយ​កម្លាំង​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ស្ពឺ​និង​កងរាជអាវុធហត្ថ​ខេត្ត ​បាន​ចុះ​ត្រួតពិនិត្យ​លុបបំបាត់​ឱសថ​ក្លែងក្លាយ​និង​ឱសថស្ថាន​គ្មាន​ច្បាប់​ចំនួន​១៨​កន្លែង​នៅ​ចំណុច​ភូមិសាស្ត្រ​ស្រុក​ឧដុង្គ​ខេត្តកំពង់ស្ពឺ​ កាលពី​រសៀល​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០១៩​។​

​មន្ត្រីនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​បាន​ឲ្យ​ដឹងថា ​កម្លាំង​ជំនាញ​បាន​ត្រួតពិនិត្យ​ទីតាំង​ឱសថស្ថាន​ចំនួន​១៨​កន្លែង​។​ក្នុងនោះ​រួមមាន​៖​ឱសថស្ថាន​ចំនួន​៩​កន្លែង​អត់​មានច្បាប់​ចំនួន​១​កន្លែង​។​បន្ទប់​ពិគ្រោះ​និង​ព្យាបាល​ជំងឺ ចំនួន​៥ កន្លែង​(​ដកហូត​លិខិតអនុញ្ញាត ១ កន្លែង​)​។ បន្ទប់​ថែទាំ​ជំងឺចំនួន ១ កន្លែង -​បន្ទប់​ពិគ្រោះ​ព្យាបាល​មាត់​ធ្មេញ​ចំនួន ២ កន្លែង ។ មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព ចំនួន ១ កន្លែង​។​

​ប្រភព​បន្តថា កម្លាំង​ជំនាញ​បានធ្វើ​ការដកហូត​ឱសថ​គ្រាប់ចំនួន ២ កំប៉ុង ស្មើនឹង ២.០០០ គ្រាប់​(​ជា​ឱសថ​របស់​រដ្ឋ​)​។​ចំពោះ​ទីតាំង​ឱសថស្ថាន​ចំនួន​២​កន្លែង​ដែល​គ្មាន​ច្បាប់​អនុញ្ញាត​ ខាង​មន្ទីរ​សុខាភិបាល​ខេត្ត​បាន​បិទ​ជា​បណ្តោះអាសន្ន​រង់ចាំ​ឲ្យ​មានច្បាប់​ទើប​អនុញ្ញាត​ឲ្យ​បើក​ដំណើរការ​វិញ ៕S/​Ha