​នគរបាល​ព្រំដែន​បង្កើន​ការចូលរួម​បង្ក្រាប​បទល្មើស​ឧក្រិដ្ឋកម្ម​និង​គ្រឿងញៀន

325
ចែករម្លែក

អត្ត​ប​ទៈ​សុ​ផានី​តា​/​កោះកុងៈ​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងមហាផ្ទៃ​តំណាង​សម្តេច​ក្រឡាហោម​ឧបនាយករដ្ឋមន្ត្រី​ប្រកាស​ណែនាំ​ដល់​កងកម្លាំង​នគរបាល​ការពារ​ព្រំដែន​គោក​និង​ជើ​ទឹក​ទិស​ភូមិភាគ​ទី​៣​ខេត្តកោះកុង​។​គឺ​ចាំបាច់​ត្រូវ​ចូលរួម​ដ៏​សកម្ម​លើ​ការងារ​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ឧក្រិដ្ឋកម្ម​គ្រឿងញៀន​តាម​ខ្សែបន្ទាត់​ព្រំដែន​ឱ្យបាន​ល្អ​។​

​ទប់ស្កាត់​រាល់​បទល្មើស​ឆ្លងដែន​,​ឧក្រិដ្ឋកម្ម​ឆ្លងដែន​,​គ្រឿងញៀន​,​និង​ការជួញដូរ​មនុស្ស​នៅតាម​ណ្តោ​យ​ខ្សែបន្ទាត់​ព្រំដែន​ដោយ​ប្រើ​ភាព​ឆ្លង​វៃ​និង​ម៉ឺងម៉ាត់​ដើម្បី​ត្រៀម​និង​ប្រយុទ្ធ​ដាច់ខាត​។​ក្រៅពី​ភារៈ​កិច្ចការពារ​ព្រំដែន​ខេត្តកោះកុង​មិនឱ្យ​បាត់បង់​១​មី​លី​ម៉ែត្រ​ណា​ឡើយនិង​រក្សា​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ​។​

នេះ​ជាការ​ក្រើន​ដល់​កងកម្លាំង​នគរបាល​វរៈ​ការពារ​ព្រំដែន​ខេត្តកោះកុង​លោកនាយ​ឧ​ត្ត​ម​សេនីយ​សំរិទ្ធ ឌី​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​អមដំណើរ​ដោយ​លោកស្រី​មិថុនា​ភូ​ថង​អភិបាលខេត្ត​កោះកុង​អញ្ជើញ​ចុះសួរសុខទុក្ខ​កម្លាំង​នគរបាល​វរៈ​ជើងគោក​៨២៧​និង​វរៈ​នគរបាល​ជើង​ទឹក​២៦៩​ទិស​ភូមិភាគ​ទី​៣​ប្រចាំខេត្ត​កោះកុង​។​

​លោក សំរិទ្ធ ឌី រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ បាន​គូសបញ្ជាក់​កាលពី​រសៀល​ថ្ងៃទី​២​ខែកញ្ញា​២០១៩ យ៉ាង​ធ្ងន់ៗ​ថា​ពេលទំនេរ​ពី​ការងារ​ត្រូវ​ជីក​លេណដ្ឋាន​ដុះខាត់​អាវុធ​និង​ចេញ​ល្បាត​ជាប្រចាំ​តាម​គោលដៅ​កំណត់​។​ជាពិសេស​កងកម្លាំង​ការពារ​ព្រំដែន​ត្រូវមាន​ជំហរ​ច្បាស់លាស់​រស់នៅ​ក្រោម​ដំបូល​ព្រះមហាក្សត្រ​ស្មោះត្រង់​ដាច់ខាត​ការពារ​រាជរដ្ឋាភិបាល​ស្របច្បាប់​។​ដើម្បី​បាវចនា​ជាតិ​សាសនា​ព្រះមហាក្សត្រ​។​

ក្នុងនាម​ជា​កងកម្លាំង​នគរបាល​ការពារ​ព្រំដែន​មាន​ភារកិច្ច​ចម្បងរ​សប់​ខ្លួន​គឺ​ការពារ​ខឿន​ឯករាជ្យ​សហការ​ជាមួយ​កងយោធពល​ខេមរភូមិន្ទ​ការពារ​ខ្សែបន្ទាត់​ព្រំដែន​ខេត្តកោះកុង​មិនឱ្យ​បាត់បង់​១​មី​លី​ម៉ែត្រ​ណា​ឡើយ​។​

លើសពីនេះ​ទៀត​កងកម្លាំង​នគរបាល​ការពារ​ព្រំដែន​ត្រូវមាន​កិច្ចសហប្រតិបត្តិការ​ទំនាក់ទំនង​ល្អ​រវាង​កងកម្លាំង​នៃ​ប្រទេសជិតខាង​ក្នុង​គោលការណ៍​កសាង​ព្រំដែន​សន្តិភាព​មិត្តភាព​និង​ការអភិវឌ្ឍន៍​។​អ្វី​គួរឱ្យកត់សម្គាល់​រដ្ឋលេខា​ធិ​ការ​ក្រសួងមហាផ្ទៃ​ក៏បាន​ដាក់​កំហិត​មិនត្រូវ​លួច​បង្កើត​ច្រករបៀង​គ្មាន​ការអនុញ្ញាត​ត្រឹមត្រូវ​។​គឺ​យើង​នឹង​បាត់បង់​ទឹកដី​ព្រោះ​ច្រករបៀង​ខ្លះ​មិន​ឈរលើ​ទឹកដី​ព្រំដែន​ពិតប្រាកដ​នោះទេ​។​

​លោក​រដ្ឋលេខាធិការ​បា​ន​បាន​បន្តថា​”​យុទ្ធ​មិត្ត​នៃ​កម្លាំង​នគរបាល​ការពារ​ព្រំដែន​ជាទី​ស្រឡាញ់​ពួកយើង​មាន​អាជីព​ដូចគ្នា​ខ្ញុំ​ពិតជា​យល់​ពិតជា​ដឹង​កងកម្លាំង​យើង​នៅ​ជួប​ការលំបាក​ជាច្រើន​ក្នុង​ជីវភាព​រស់នៅ​និង​ការត្រៀម​ប្រយុទ្ធ​បំពេញភារកិច្ច​។​

ក៏ប៉ុន្តែ​យ៉ាងហោចណាស់​ក៏មាន​ការហូបចុក​មាន​ស្លៀក​បំពាក់​គ្រប់​គ្រាន់បើ​ធៀប​នឹង​យុទ្ធ​មិត្ត​ពីមុន​នោះ​យើង​គ្រាន់បើ​ជាង​ពួកគេ​។​ឆ្លុះ​ប​ញ្ចំ​ង​ដូចនេះ​ទើប​យើង​អាច​នឹងនរ​ចិត្ត​មាន​កម្លាំងចិត្ត​តស៊ូ​ហើយ​សង្ឃឹមថា​នៅ​ថ្ងៃ​ខាងមុខ​យើង​នឹង​កាត់បន្ថយ​ការលំបាក​នេះ​ជា​បណ្តើរៗ​”​។​

តប​នឹង​បញ្ហា​នេះ​លោក​សំ​ឃិត​វៀន​ស្នងការ​នគរបាល​ខេត្តកោះកុង​លើកឡើងថា​បច្ចុប្បន្ន​ស្ថានភាព​តាម​ខ្សែបន្ទាត់​ព្រំដែន​ក្នុង​ទឹកដី​ខេត្តកោះកុង​ជាប់​ខេត្ត​ត្រាត​ប្រទេស​ថៃ គឺមាន​ស្ថានការណ៍​ល្អប្រសើរ ក្រោម​កិច្ច​សហការគ្នា​យ៉ាង​ម៉ឺងម៉ាត់​ក្នុងន័យ​ប្រទេស​ជា​មិត្ត​។​រាល់​ការសង្ស័យ​មាន​បទល្មើស​អ្វីមួយ​នគរបាល​កម្ពុជា​និង​ភាគី​ទាក់ទង​ទាក់ទង​អន្តរាគមន៍​រៀបចំ​យុទ្ធវិធី​ទប់ស្កាត់​និង​បង្ក្រាប​យ៉ាង​មាន​ប្រសិទ្ធិភាព​។ ត្បិត​មាន​ចំណុច​ខ្វះខាត​នូវ ទីកន្លែង​ស្នាក់ និង​ធ្វើការ​ក៏ដោយ​។​

​ស្នងការ​នគរបាល​ខេត្តកោះកុង​បន្ថែមថា​ខេត្តកោះកុង​មានតែ​ច្រកព្រំដែន​អន្តរជាតិ​ចាំ​យាម​តែមួយ​ប៉ុណ្ណោះ​។​កន្លងទៅ​ក៏មាន​ច្រករបៀង​គី​រិ​វង្ស​ផងដែរ​។​ប៉ុន្តែ​ត្រូវបាន​រដ្ឋាភិបាល​សម្រេច​បិទ​ជា​ស្ថាពរ​ហើយ​នៅ​ដើមឆ្នាំ​២០១៨​នេះ​ចៀសវាង​កើតមាន​បញ្ហា​ខុស​ប្រក្រតី​។​

ច្រករបៀង​គី​រិ​វង្ស​មាន​លក្ខណៈ​ខុសពី​ច្រករបៀង​តាម​បណ្តា​ខេត្ត​ដ៏ទៃទៀត​។​ព្រោះ​វា​ពុំមែន​ជា​ច្រក​សម្រាប់​នាំចេញ​នាំចូល​ទំនិញ​ពាណិជ្ជកម្ម​នោះទេ​។​ទោះយ៉ាងណា​លោក​នឹង​ខិតខំ​អនុវត្ត​តួនាទី​ភារៈ​កិច្ចការពារ​និង​ពង្រឹង​សន្តិសុខ​សណ្តាប់ធ្នាប់​តាម​ខ្សែក្រវ៉ាត់​ព្រំដែន​តាម​ការណែនាំ​រប​ស់​ក្រសួងមហាផ្ទៃ​៕S/